Saturday, June 21, 2025
[the_ad_group id="102"]

Arda Guler ចាកចេញ​ច្រើន​ជាង​បន្ត​នៅ​ជាមួយ Real Madrid ក្នុង​ខែ​មករា​នេះ

បើ​ទោះ​បី​ជា​សះស្បើយ​ពី​បញ្ហា​របួស តែ Arda Guler ​ហាក់​មិន​អាច​ត្រលប់​មក​ចុះចូល​ជាមួយ​ក្លឹប Real Madrid បាន​ឡើយ នេះ​មាន​ន័យ​ថា ទំនេរ​ជើង ក៏​ប៉ុន្តែ​មិន​ទទួល​បាន​ការ​សម្រេច​កោះហៅ​ឲ្យ​ចូល​ប្រកួត​ជាប់លាប់​ពី​អ្នកចាត់ការ​លោក Carlo Ancelotti។ ជាក់ស្ដែង​បុរស​វ័យ ១៨ ឆ្នាំ ទើប​បង្ហាញ​វត្តមាន​នៅ Copa del Rey និង​ Supercopa នាម​កីឡាករ​បម្រុង ត្រឹម ៦៧ នាទី​ប៉ុណ្ណោះ។

Guler គេ​បង្ហាញ​ខ្លួន​ដំបូង​នៅ​ប្រកួត​ឲ្យ​អធិរាជ​ស ទល់​ក្លឹប Arandina ​ថ្ងៃ​មុន ត្រឹម​ឈ្មោះ​កីឡាករ​បម្រុង ហើយ​ក៏​ទទួល​បាន​ពេលវេលា ៨ នាទី​ចុងក្រោយ​ទល់ Atletico នៅ​វគ្គ​ ៤ ក្រុម​ចុងក្រោយ​ពាន Spanish Supercup។ យ៉ាង​ណា​នៅ ៣ ប្រកួត​បន្តបន្ទាប់​ទល់ Barcelona, AT Madrid និង Almeria ផ្សេង​ទៀត គឺ​បាន​ត្រឹម​បម្រុង​ប៉ុណ្ណោះ។

បើ​តាម​របាយការណ៍ Sports ចុះ​ផ្សាយ លោក Ancelotti ដែល​មិន​ជឿជាក់​លើ​គុណភាព​កីឡាករ​តួកគី ខាង​លើ ហាក់​ជំរុញ​ចិត្ត​ឲ្យ​យុវជន​ខាង​លើ គិតគូរ​ដល់​ផ្លូវ​ចាកចេញ​ទៅ​វិញ​ហើយ បើ​តាម​មើល​ឃើញ។ ណា​មួយ​កីឡាករ​ផ្តោត​ចង់​ទទួល​បាន​ឱកាស​ជាប់​ឈ្មោះ​នៅ​ពាន EURO ​នា​ពាក់​កណ្តាល​ឆ្នាំ​ផង។

ដ្បិត​បើ​សុពលភាព​កុងត្រា​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៩ តែ​កីឡាករ​ដែល Madrid យក​មក​ក្នុង​តម្លៃ ២០ លាន​អឺរ៉ូ ពី Fenerbahce ហាក់​ធ្លាក់​តម្លៃ​ទៅ​វិញ មក​សល់​ត្រឹម​តែ​ជាង ១៥ លាន​អឺរ៉ូ។ មិន​ទាន់​ច្បាស់​អំពី​ក្លឹប​ដែល​នឹង​ចង់​បាន Guler ទៅ​ចូលរួម​នៅ​ខែ​មករា សេសសល់​ពេល​មួយ​សប្តាហ៍​សម្រាប់​ចរចា​ខាង​មុខ​នោះ​ទេ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]