ខ្សែការពារ Aaron Wan-Bissaka របស់ក្លិបបិសាចក្រហម Manchester United ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លិប Al-Nassr របស់ខ្សែប្រយុទ្ធ Cristiano Ronaldo ។
ជាក់ស្តែងក្លិបនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត មួយនេះ បានធ្វើការចុះហត្ថលេខាលើតារាឆ្នើមមួយចំនួនរួចមកហើយ ពីក្លិបនៅក្នុងតំបន់អឺរ៉ុប ដូចជា Sadio Mane , Aymeric Laporte និង Alex Telles ជាដើម កាលពីរដូវក្តៅមុនកន្លងទៅ។
តែទោះជាយ៉ាងណាក៏ដោយ ក្រុមAl-Nassr នៅតែត្រូវបានគេយល់ថាចង់បន្ថែមជម្រើសថ្មីបន្ថែមទៀតមកកាន់ក្រុមរបស់ខ្លួន ដោយកំពុងមើលឃើញខ្សែការពារ Bissaka ជាគោលដៅកំពូលមួយ របស់ពួកគេនៅទីផ្សារដោះដូរខាងមុខ។
ជម្រាបជូនផងដែរថា ជាមួយនឹងកុងត្រាបច្ចុប្បន្នរបស់ Bissaka នៅសេសសល់ត្រឹមតែ ៨ខែទៀតប៉ុណ្ណោះ ដូច្នេះហើយទើបក្លិប Man Utd ត្រូវបានគេរាយការណ៍ថាមានបំណងចង់ទទួលយកសំណើពីសំណាក់ក្លិបណាដែលបង្ហាញចំណាប់អារម្មណ៍លើខ្សែការពាររបស់ខ្លួនរូបនេះ៕