Sunday, June 22, 2025
[the_ad_group id="102"]

Trippier អាច​បាន​ប្រាក់ Bonus លក្ខខណ្ឌ​ពិសេស បើ​ព្រម​ផ្ទេរ​ទៅ Bayern Munich

បន្ទាប់​មក​ចូលរួម​នៅ Newcastle United អស់​រយៈ​ពេល​ពីរ​ឆ្នាំ ចំ​ខែ​មករា ទីផ្សារ​ដោះដូរ​រដូវ​រងា ក៏​មាន​ដំណឹង​ថា​ក្លឹប​អាល្លឺម៉ង់ Bayern Munich ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Thomas Tuchel ហាក់​ចាប់​ចិត្ត​មក​លើ​កីឡាករ​អង់គ្លេស​ជា​ខ្លាំង ព្រោះ​ចង់​ពង្រឹង​ប្រព័ន្ធ​ការពារ​ជើង​ក្រោម​របស់​ខ្លួន​នា​ពេល​ខាង​មុខ។

តាម​ដឹង​ខាង Newcastle ទាមទារ​តម្លៃ​ផ្ទេរ​ចេញ​កីឡាករ​វ័យ ៣៣ ឆ្នាំ យក​ស្មើ​ដើម នោះ​គឺ ១៤ លាន​អឺរ៉ូ។ តែ​ការ​សម្រេច​បែប​ណា​ពី​ខាង​ក្លឹប​ភាគី​ចង់​បាន Bayern មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ។ ឥឡូវ​តាម​សារព័ត៌មាន Daily Mail បាន​ចុះ​ផ្សាយ ពី​ប្រាក់​ឧបត្ថម្ភ​លក្ខខណ្ឌ​ពិសេស ដែល​មិន​ងាយ​នឹង​មាន​នោះ​ទេ សម្រាប់​បណ្តា​កីឡាករ​នៅ​តំបន់​អឺរ៉ុប។

ត្រង់​ការ​ទៅ​ចុះចូល​ជាមួយ​ក្លឹប​យក្ស​អាល្លឺម៉ង់ សម្រាប់​ខ្សែ​ការពារ​ស្លាប​ខាង​លើ គេ​នឹង​អាច​បាន​ប្រាក់​ឧបត្ថម្ភ Bonus ចន្លោះ ៦ ០០០ ទៅ ១៨ ០០០ ផោន/ពិន្ទុ នៃ​ការ​ឈ្នះ ដែល​នេះ​បន្ថែម​ពី​លើ​ប្រាក់​ឈ្នួល​អាច​ទទួល​បាន​ថែម​ទៀត។ បូក​ទៅ​វា​លើសលប់​ច្រើន ធៀប​នឹង​អ្វី​ដែល Newcastle ផ្តល់​ឲ្យ​សព្វថ្ងៃ​ផង។

រំឭក​ឲ្យ​ដឹង កីឡាករ​ជំនាញ​ជើង​ស្តាំ សេសសល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ជាមួយ​ស្ថិតិ​បង្ហាញ​ខ្លួន ២៨ ប្រកួត រដូវ​កាល​នេះ ហើយ​រក​បាន ០ គ្រាប់ តែ​លោត​តួ​លេខ Assist ដល់​ទៅ ៨ លើក។ ​ក្លឹប​សងខាង​មាន​ពេលវេលា​ចរចា​សម្រេច​យ៉ាង​យូរ​បំផុត ត្រឹម​ចុង​ខែ​មករា​ខាង​មុខ​នេះ​ឯង៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]