Sunday, June 22, 2025
[the_ad_group id="102"]

ទីក្រុង Madrid នឹងក្លាយជាទីលានសម្រាប់ការប្រណាំងរថយន្ត F1 ចាប់ពីរដូវកាល ២០២៦-២០៣៥

ទីក្រុង Madrid ប្រទេសអេស្ប៉ាញ នឹងក្លាយជាទីលានមួយក្នុងចំណោមទីលានដទៃទៀតនៃការប្រកួតប្រណាំងរថយន្ត F1 ដែលទីលាននេះមានឈ្មោះថា កម្មវិធី Spanish Grand Prix ចាប់ផ្តើមដំណើរការ ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣៥។ នេះបើតាមការបញ្ជាក់របស់ស្ថាប័ន Formula One។

សេចក្តីប្រកាសនេះ បានធ្វើឱ្យទីក្រុង Barcelona ប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ ក្នុងការដកចេញពីទីលានក្នុងការប្រកួត F1 នាពេលអនាគត។

កិច្ចសន្យាបច្ចុប្បន្នរបស់ស្ថាប័ន Formula One ជាមួយទីក្រុង Barcelona ដែលធ្វើការប្រកួតនាទីលាន Circuit de Catalunya នឹងផុតកំណត់ បន្ទាប់ពីការប្រណាំងឆ្នាំ ២០២៦ ប៉ុន្តែនាយកប្រតិបត្តិ Formula One លោក Stefano Domenicali បានលើកឡើងថា ដំណាក់កាលនៃការប្រកួតដែលធ្វើឡើងនាទីក្រុង Barcelona អាចនៅតែមាននៅលើប្រតិទិនដដែល។ ដូច្នេះ វាមានលទ្ធភាពដែលប្រទេសអេស្ប៉ាញមានការប្រណាំងរថយន្ត Formula One ដល់ទៅ ២ដង ចាប់ពីឆ្នាំ២០២៦តទៅ។

ជាមួយនឹង ការបង្កើតការប្រណាំងនាទីក្រុង Madrid នេះដែរ អ្នកគាំទ្រជាច្រើន មានការរំភើបនិងយល់ថានេះគឺជាការចាប់ផ្តើមថ្មីនៃ វិស័យ F1 នៅប្រទេសអេស្ប៉ាញ។

ទីក្រុង Madrid បានរៀបចំការប្រណាំងរថយន្ត F1 ជាលើកចុងក្រោយនៅក្នុងឆ្នាំ ១៩៨១ ដោយ ចាប់តាំងពីពេលនោះមក Barcelona ក៏បានជំនួសក្លាយជាទីតាំងនៃការប្រណាំងរថយន្ត F1 នៅក្នុងប្រទេសអេស្ប៉ាញ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]