Wednesday, June 18, 2025
[the_ad_group id="102"]

ក្លិបយក្សអឺរ៉ុបមួយ កំពុងចាប់ចិត្តលើ Rashford ក្រោយកើតរឿងរកាំរកូសជាមួយ Man Utd

ក្លិបយក្សអឺរ៉ុប Paris Saint-Germain ត្រូវបានគេរាយការណ៍មកថា កំពុងពិចារណាលើការផ្ទេរដែលអាចទៅរួចមួយសម្រាប់តារាឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Marcus Rashford នៅរដូវក្តៅខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយពី iSport។

ជាការពិតណាស់ អនាគតរបស់ Rashford នៅទឹកដី Old Trafford ក្នុងរយ:ពេលថ្មីៗនេះ ហាក់កំពុងស្ថិតនៅក្នុងភាពសង្ស័យយ៉ាងខ្លាំង បន្ទាប់ពីគេត្រូវបានក្លិបដាក់ពិន័យ នៅពេលដែលគេបានខកខានការហ្វឹកហាត់មុនពេលការប្រកួតពាន FA Cup ទល់នឹងក្រុម Newport County បន្ទាប់ពីត្រូវបានរាយការណ៍ថា គេត្រូវបានប្រទះឃើញនៅក្នុងក្លិបរាត្រី Belfast ។

ជុំវិញស្ថានភាពនេះ បើតាមប្រភពខាងលើបានអះអាងថាក្លិប Man United មានឆន្ទៈអនុញ្ញាតឱ្យកីឡាករសញ្ជាតិអង់គ្លេសចាកចេញនៅរដូវក្តៅខាងមុខនេះ ស្របពេលក្លិប PSG ដែលជាអ្នកគាំទ្រពេញទំហឹងមួយរបស់ Rashford អស់រយៈពេលជាយូរមកហើយនោះ ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើគេ ដើម្បីយកមកជំនួស Kylian Mbappe ។

ជម្រាបជូនផងដែរថា កិច្ចសន្យារបស់ Mbappeនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះហើយ ខណ:បច្ចុប្បន្ននេះ នៅមិនទាន់មានការបន្តកិច្ចសន្យាថ្មីណាមួយត្រូវបានធ្វើឡើងនៅឡើយទេ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]