Sunday, June 22, 2025
[the_ad_group id="102"]

ខ្សែប្រយុទ្ធស្លាបរបស់ Real Madrid ចូលរួម Valencia ដល់ចប់រដូវកាលនេះ

ក្លឹប Valencia FC បានឈានដល់ការព្រមព្រៀងជាមួយ Real Madrid ក្នុងការខ្ចីជើងខ្សែប្រយុទ្ធស្លាប Peter Federico។ កីឡាករវ័យ២១ឆ្នាំ នឹងចូលរួម Valencia រហូតដល់ដំណាច់រដូវកាលនេះ ហើយថែមទាំងមានលក្ខខណ្ឌទិញផ្ដាច់ផងដែរ។

Peter បានចូលរួមក្លឹប Real Madrid ក្នុងឈុតយុវជននាឆ្នាំ២០១៥ ហើយគេបានបង្ហាញខ្លួនក្នុងក្រុមធំ ជាផ្លូវការនាខែធ្នូ ឆ្នាំ២០២១ ទល់នឹង Athletic Bilbao។

គេបានលេងសម្រាប់ក្រុម Real Madrid Castilla បាន១៨ប្រកួតនារដូវកាលនេះ ហើយអាចរកគ្រាប់បាល់បញ្ចូលទី២គ្រាប់ និង assist ឱ្យមិត្តរួមក្រុមពីរលើក។

ការមកដល់របស់ Peter អាចជាចំណែកជួយឱ្យបង្កើនជម្រើសនៅតំបន់ប្រយុទ្ធសម្រាប់ Valencia ហើយអាចលេងបានទាំងស្លាបឆ្វេង និងស្លាបស្ដាំ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]