ក្លឹបអង់គ្លេស Lutton Town បានប្រកាសជោគជ័យក្នុងការចុះហត្ថលេខានាំយកខ្សែការពារស្លាប Daiki Hashioka ពីក្លឹបបែលហ្សិក Sint-Gruiden ដែលបុរសវ័យ ២៤ ឆ្នាំរូបនេះ អាចកត់ឈ្មោះចូលជាកីឡាករជប៉ុនដំបូងបង្អស់ហើយមកចូលរួម។
Hashioka ស្ថិតិរដូវកាលកំពុងបង្ហាញឲ្យក្លឹបចាស់ ត្រង់ ១៨ ប្រកួត គេក៏រកបាន ២ គ្រាប់និង Assist ២ លើកផងដែរ ហើយបើតាមការឲ្យដឹងចេញពីសាមីខ្លួនផ្ទាល់៖ “តែងតែជាក្តីស្រមៃសម្រាប់ខ្ញុំ ក្នុងការប្រកបអាជីពនៅ Premier League ខ្ញុំពិតជារីករាយនឹងការមកចូលរួមទីនេះ ហើយក៏មិនអាចទន្ទឹងរង់ចាំនឹងថ្ងៃនោះមកដល់”។
គេបន្ត៖ “ភាពរឹងមាំរបស់ខ្ញុំ គឺកំពុងបោះជំហានទៅមុខ ការប្រជែងមួយទល់មួយ ខ្ញុំចូលចិត្តការរត់ច្រើន ខ្ញុំទើបតែ រកបាន ២ គ្រាប់ទេរដូវកាលនេះ អ៊ីចឹងចង់ស្វែងរកគ្រាប់បាល់បន្ថែមទៀត”។ នេះគេបានពិនិត្យសុខភាព ស៊ីញ៉េកុងត្រា ចុះថតរូបផ្លូវការរួចរាល់អស់ហើយ ដោយរង់ចាំតែការប្រកួតមកដល់ អាចសម្រាប់ជុំបន្ទាប់នាថ្ងៃសៅរ៍ ទល់ក្លឹបម្ចាស់ផ្ទះ Newcastle។
គួរឲ្យដឹងដែរថា Hashioka ដែលលេងចំតួនាទីហ្សីន ការពារស្លាបស្តាំ គេប្រកបអាជីពដំបូងបង្អស់នៅក្លឹបប្រទេសកំណើត Urawa Red Diamons កាលនោះ ៧៤ ប្រកួត មុនផ្ទេរខ្ចីជើង មកក្លឹបបែលហ្សិក ហើយចូលរួមផ្តាច់កុងត្រាពេញលេញក្នុងឆ្នាំ ២០២២ តែម្តង៕