Wednesday, June 18, 2025
[the_ad_group id="102"]

សម្ព័ន្ធ City Football Group តែ​មួយ ជួយ​ឲ្យ Man City មាន​តែម​យក​បាន​តារា​ឆ្នើម​វ័យ​ក្មេង

ក្លឹប​សំពៅ​មាស Manchester City បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ចុះ​ហត្ថលេខា​កក់​ទុក​ជា​មុន នូវ​វត្តមាន​កីឡាករ​ចំណូល​ថ្មី Savio ពី​ក្លឹប​បារាំង Troyes ​ក៏​ស្ថិត​ក្រោម​សម្ព័ន្ធ​តែ​មួយ​នៃ City Football Group (CFG)។ យ៉ាង​ណា​បច្ចុប្បន្ន​គេ​ក៏​កំពុង​រួម​ជើង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈ​ពេល​ខ្លី​នៅ Girona ក្នុង​ប្រទេស​អេស្ប៉ាញ។

យុវជន​វ័យ ១៩ ឆ្នាំ រាប់​ថា​ជា​សមាជិក​ឆ្លង​កាត់​ចុះ​ឡើង​នៃ​សម្ព័ន្ធ​ CFG តែ​មួយ​ច្រើន​លើក​ច្រើន​សារ ហើយ​បើ​តាម​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត Fabrizio Romano ចុះ​ផ្សាយ គឺ​គេ​រង់ចាំ​តែ​ដល់​ថ្ងៃ​ស៊ីញ៉េ​កុងត្រា​ប៉ុណ្ណោះ សឹម​ប្រកាស​ផ្លូវការ អំពី​ការ​ផ្ទេរ​ទៅ​ចូលរួម​ក្នុង​ប្រទេស​អង់គ្លេស នា​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ​នា​បិទ​រដូវ​កាល​នេះ។

មុន​ការ​សម្រេច​របស់ City ដើម​ឡើយ​នោះ ក៏​មាន​ក្លឹប​ធំៗ​នៅ​អាល្លឺម៉ង់ និង​ក្លឹប​រួម​លីគ Premier League មួយ​ចំនួន លេចលឺ​ចង់​បាន​គេ​ទៅ​ចូលរួម​ដូច​គ្នា បន្ទាប់​មើល​ឃើញ​គុណភាព​ដ៏​ល្អ​នៅ​តំបន់​ខាង​លើ ជាមួយ​ការ​បង្ហាញ​ខ្លួន ២៣ ប្រកួត ក៏​អាច​រក​បាន ៥ គ្រាប់​និង Assist ៧ លើក ជា​តួ​លេខ​ល្អ​បំផុត​ហើយ​សម្រាប់​យុវជន​អាយុ​ល្បាក់​នោះ។

គួរ​ឲ្យ​ដឹង​ដែរ​ថា Savio បាន​ចាកចេញ​ពី Atletico Mineiro មក​ចូលរួម​នៅ​រដូវ​ក្តៅ ឆ្នាំ ២០២២ ជាមួយ​ក្លឹប Troyes ក្នុង​តម្លៃ ៦,៥ លាន​អឺរ៉ូ។ មិន​មាន​ការ​បញ្ជាក់​ច្បាស់​អំពី​ហាងឆេង​តម្លៃ​ថ្មី តែ​ជឿ​ថា ក៏​មិន​ប៉ះពាល់​ចំណូល​របស់​ក្លឹប​អង់គ្លេស​ខ្លាំង​ដែរ ត្រង់​លទ្ធភាព​នៃ​ការ​ចរចា​យក​តម្លៃ​ទាប ងាយ​នឹង​កើត​មាន​ដល់​ពួក​គេ​នាម​ជា​សម្ព័ន្ធ​តែ​មួយ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]