Monday, June 23, 2025
[the_ad_group id="102"]

ដឹង​ថា​លុយ​ជា​បញ្ហា តែ Barcelona ក៏​មិន​បោះបង់​គោលដៅ​ធំ​ចង់​បាន​ពី Juventus

បើ​ទោះ​បី​សព្វថ្ងៃ​មើល​ឃើញ​ប្រាក់​ជា​បញ្ហា​ប្រឈម​ខ្ពស់ ក៏​អ្នក​មាន​បុណ្យ Barcelona នៅ​តែ​រិះរក​ផ្លូវ ​គ្រប់​ច្រកល្ហៀង​ដើម្បី​ចង់​បាន​គោលដៅ​របស់​ខ្លួន គឺ Adrien Rabiot ពី​ក្លឹប​សេះ​បង្កង់ Juventus ​ដែល​ពេល​ខាង​មុខ​ត្រូវ​ផុត​កុងត្រា​នា​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ បិទ​បញ្ចប់​រដូវ​កាល។

ក៏​មាន​ន័យ​ក្លឹប​នឹង​មិន​ចំណាយ​លើ​ថ្លៃ​ផ្ទេរ​ចូល​ទេ ហើយ​ស៊ីសង​លើ​ការ​ចរចា​ផ្តល់​ប្រាក់​ឈ្នួល​មួយ​មុខ​គត់។ ​បើ​តាម​សារព័ត៌មាន eSport 3 ចុះ​ផ្សាយ អ្នក​មាន​បុណ្យ​ដែល​ចាប់​ចិត្ត​ទៅ​លើ Rabiot ច្រើន​ឆ្នាំ​មក​ហើយ នឹង​រំកិល​កូន​ចិត្ត​ចូល​ម្តង​ទៀត តែ​សារ​នេះ សុំ​បន្ទាប​តម្លៃ​ប្រាក់​ឈ្នួល មិន​អាច​ឲ្យ​ខ្ពស់​ដូច​សំណើ​សព្វមួយដង។

យើង​មិន​ច្បាស់​ថា​ដំណើរការ​ចរចា​អាច​សម្រេច​ទៅ​បាន​ឬ​អត់​ទេ ដ្បិត​ភ្នាក់ងារ​រត់ការ​ឲ្យ​កីឡាករ​បារាំង​ខាង​លើ គឺ​ជា​ម្តាយ​បង្កើត​ផ្ទាល់​អ្នក​ស្រី Veronique ហើយ​សាមី​ខ្លួន​ក៏​ទំនង​នឹង​រង់ចាំ​ដល់​បញ្ចប់​រដូវ​កាល​ជាមួយ​សេះ​បង្កង់​រួចរាល់​សិន ទើប​ធ្វើ​ការ​សម្រេច​ចិត្ត។

ជា​ការ​ពិត​ដូច​មើល​ឃើញ​បញ្ហា​របស់​ក្លឹប​ដឹកនាំ​ដោយ​លោក Xavi Hernandez សព្វថ្ងៃ ខាង​ប្រយុទ្ធ​លើ​គឺ​ល្អ​គួរសម តែ​ស្ទើរ​តំបន់​ការពារ​ម្ដងម្កាល​ងាយ​របូត​គ្រាប់​ពេក រី​ឯ​តំបន់​បម្រើ​ក៏​មិន​ជា​ជាប់លាប់​នៅ​ភាព​ឥតខ្ចោះ​មួយ​ដែរ ទើប​ពួក​គេ​ជឿ​ថា ការ​សម្លឹង​មើល Rabiot អាច​ជា​គោលដៅ​ល្អ​ប្រសើរ​ឡើង៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]