Bayern Munich មានគម្រោងក្នុងការប្រជែងជាមួយ Barcelona និង Inter Milan ដើម្បីផ្ទេរខ្សែបម្រើបារាំង Adrien Rabiot នាទីផ្សាររដូវក្ដៅខាងមុខ។
ក្លឹបយក្សអាល្លឺម៉ង់ ចាប់អារម្មណ៍ខ្សែបម្រើវ័យក្មេង Federico Redondo និងតារាឆ្នើម Juventus, Rabiot ក្នុងរដូវក្ដៅ នេះបើយោងតាមប្រភពពី Christian Falk។ Rabiot នឹងក្លាយជា Free agent នាដំណាច់រដូវកាលនេះ ហើយក៏ស្ថិតនៅក្នុងគោលដៅដែល Barcelona និង Inter ផងដែរ។
អ្នកសារព័ត៌មានខាងលើ បានអះអាងថា Bayern ក៏បន្ថែមឈ្មោះ Martin Zubimendi និង Palhinha ក្នុងបញ្ជីកីឡាករដែលត្រូវនាំចូល ក្រោយចប់រដូវកាលនេះផងដែរ៕