Monday, March 10, 2025
[the_ad_group id="102"]

តារាឆ្នើមម្នាក់របស់ Man Utd អាចនឹងអវត្តមានពីការប្រកួតរហូតដល់ចប់រដូវកាលនេះ

ខ្សែការពារ Luke Shaw របស់ក្រុម Manchester United អាចនឹងអវត្តមានពីទីលានប្រកួតរហូតដល់ចប់រដូវកាល បន្ទាប់ពីគេបានរងរបួសសរសៃរពួរ យ៉ាងធ្ង.ន់ធ្ងរ។

កីឡាករអង់គ្លេសរូបនេះ ត្រូវបានប្ដូរចេញក្រោយចប់វគ្គទី១ នៃការប្រកួត Premier League ទល់ Luton Town ហើយគេប្រឈមនឹងការបាត់បង់ឱកាសទទួលបាន ការកោះហៅចូលក្រុមជម្រើសជាតិ សម្រាប់ព្រឹត្តិការណ៍ Euro 2024 នារដូវក្ដៅខាងមុខ។

ខ្សែការពារវ័យ២៨ឆ្នាំ បង្ហាញខ្លួនបាន១៥ប្រកួត គ្រប់ពានរង្វាន់ទាំងអស់ ដោយក្នុងការប្រកួតមួយចំនួន គេបានអាក់ខានដោយសាររបួស ហើយបានត្រលប់មកកាន់ទីលានប្រកួតវិញ កាលពីខែមករាប៉ុណ្ណោះ។

Man Utd បានជួបការខ្វះខាតក្នុងជម្រើសតំបន់ការពារស្លាបឆ្វេង ស្របពេលដែល Tyrell Malacia មានបញ្ហារបួសត្រូវខកខានដល់ចប់រដូវកាល ហើយកន្លងមកក្លឹបបិសាចក្រហម បានសម្រេចចិត្តខ្ចីជើង ខ្សែការពារ Sergio Reguilon ពី Tottenham Hotspur មុនពេលបញ្ចប់កិច្ចសន្យាខ្ចីជើងនាខែមករា៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]