Friday, March 7, 2025
[the_ad_group id="102"]

ខ្សែប្រយុទ្ធ Chelsea៖ “បើខ្ញុំស្ដាប់សម្ដីអ្នកដទៃ ខ្ញុំប្រហែលមិនមកទីនេះទេ”

ខ្សែប្រយុទ្ធ Nicolas Jackson ដែលកំពុងប្រឈមមុខនឹងបញ្ហាស្មុគស្មាញនៅក្លឹប Chelesa បានទម្លាយឱ្យដឹងថា ប្រហែលជាខ្សែប្រយុទ្ធដទៃ មិនចង់ចូលរួមនៅទឹកដី Stamford Bridgue នោះទេក្នុងស្ថានភាពដូចបច្ចុប្បន្ន។

ខ្សែប្រយុទ្ធសេណេហ្កាល់ បាននិយាយនៅក្នុងសម្ភាសន៍របស់ talkSPORT ដោយបង្ហាញការយល់ឃើញផ្ទាល់ខ្លួន អំពីខ្សែប្រយុទ្ធដែលមានភាពស្ទាក់ស្ទើរ ក្នុងការចូលរួមក្លឹប Chelsea ដែលមានប្រវត្តិមិនល្អសម្រាប់ខ្សែប្រយុទ្ធ ជាពិសេសកីឡាករលេងក្នុងតំណែងលេខ៩ ចាប់តាំងពីវីរបុរស Didier Drogba បានចាកចេញទៅ។

អតីតសមាជិករបស់ក្លឹប Villarreal រូបនេះ បាននិយាយថា៖ “វាមិនងាយស្រួលនោះទេ។ ប្រសិនបើអ្នកគាត់ទៅដល់ខ្សែប្រយុទ្ធទាំងអស់ ដែលមកទីនេះ អ្នកប្រហែលជាមិនចង់មកទីនេះឡើយ។ ប្រសិនបើអ្នកគិតពីខ្សែប្រយុទ្ធដែលមកទីនេះ ហើយមានគេនិយាយថា ពួកគេមិនទាន់ល្អគ្រប់គ្រាន់ អ្នកគួរតែគិត «ខ្ញុំមិនចាំបាច់មកទីនេះទេ»”។

“ប៉ុន្ដែខ្ញុំត្រូវបាននាំយកមកធ្វើការប្រកួតប្រជែង ហើយមិនស្ដាប់ពីសម្ដីអ្នកដទៃឡើយ ហើយធ្វើរឿងដែលសំខាន់បំផុត គឺជាការលេងសម្រាប់ក្រុម ហើយជួយក្រុមឱ្យទទួលបានជ័យជម្នះ ហើយមានទំនាក់ទំនងល្អជាមួយនឹងកីឡាករដទៃ រួមជាមួយគ្រូបង្វឹក និងអ្នករាល់គ្នា”។

“នោះជារឿងសំខាន់សម្រាប់ខ្ញុំ។ ដូច្នេះហើយបានជាខ្ញុំមកទីនេះ។ នៅពេលមកដល់ ខ្ញុំយល់មូលហេតុដែលពួកគេនិយាយថា ពួកគេមិនទាន់ល្អគ្រប់គ្រាន់ ព្រោះវាជាក្រុមដ៏ធំ និងមានគ្រប់យ៉ាង ប៉ុន្ដែជីវិតគឺបែបនេះ។ យើងត្រូវតែបន្ដព្យាយាម ហើយជឿជាក់លើខ្លួនឯង និងព្យាយាមធ្វើឱ្យបានកាន់តែល្អជារៀងរាល់ថ្ងៃ”៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]