Sunday, March 9, 2025
[the_ad_group id="102"]

ក្រុមហូឡង់ ឡើងទៅជួបអង់គ្លេសវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Euro 2024 ក្រោយទម្លាក់តួកគីនៅវគ្គ៨ក្រុមចុងក្រោយក្នុងលទ្ធផល ២-១។

នៅជំនួបគូចុងក្រោយវគ្គ១/៤ផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃទី៦ ខែកក្កដា Samet Akaydin ជាអ្នករកគ្រាប់បាល់នាំមុខឱ្យតួកគីនៅនាទី៣៥ មុនពេល Stefan de Vrij រកបានគ្រាប់តាមស្មើឱ្យហូឡង់វិញនៅនាទី៧៥។ ៦នាទីបន្ទាប់រកបានគ្រាប់តាមស្មើ ខ្សែការពាររបស់តួកគី Mert Müldür បានធ្វើឱ្យបាល់ចូលទីខ្លួនឯង ដែលធ្វើឱ្យក្រុមរហស្សនាមទឹកក្រូចទទួលបានជ័យជម្នះក្នុងលទ្ធផ ២-១ ឡើងទៅវគ្គ៤ក្រុមចុងក្រោយ។

ហូងឡង់ ត្រូវបន្តជួបតោកំណាចអង់គ្លេសដែលទម្លាក់ស្វ៊ីសនៅវគ្គ៨ក្រុមដោយបាល់កាត់ក្តី១១ម៉ែត្រ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អេស្ប៉ាញ ជួបបារាំងនៅរាត្រីថ្ងៃទី៩ ខែកក្កដា វេលាម៉ោង២អាធ្រាត្រ មុនពេលអង់គ្លេសតទល់ហូឡង់ នៅថ្ងៃទី១០ កក្កដា វេលាម៉ោង ២អាធ្រាត្រ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]