ដ្បិតបើកំពុងរីករាយនឹងទម្រង់លេង កើនគ្រាប់បាល់ឥតឈប់ជាមួយមេឃខៀវ Manchester City តែលទ្ធភាពនៃការផ្ទេរចេញ Erling Haaland ហាក់នៅតែមាន ត្រង់ថ្មីៗបានលេចលឺភ្នាក់ងាររត់ការរបស់កីឡាករន័រវេសស្កាត់ទៅជួបភ្នាក់ងារខាង Barcelona នៅឯប្រទេសអេស្ប៉ាញ។
នេះកីឡាករវ័យ ២៣ ឆ្នាំ បានជះឥទ្ធិពលធំធេងដល់បាល់ទាត់លីគកំពូលអង់គ្លេស បន្ទាប់ការផ្ទេរត្រឹមតម្លៃ ៥១ លានផោន ពី Borussia Dortmund មកកាន់ City នៅឆ្នាំ ២០២២។ សរុបស្ថិតិជារួម ឆ្លងកាត់ ៨៣ ប្រកួត គេអាចរកបានដល់ទៅ ៧៩ គ្រាប់ឯណោះ ទើបតែបង្ហើយស្តុក ៥ គ្រាប់/ប្រកួតជូនក្លឹបទៀតផង។
យ៉ាងណាបើតាមកាសែតអេស្ប៉ាញ Jijantes FC ចុះផ្សាយលើ Twitter៖ “Deco ជានាយកផ្នែកកីឡារបស់ Barcelona បានជួបជាមួយ Rafaela Pimenta និង Maxwell ក្នុងថ្ងៃនេះ ដែលពួកគេជាភ្នាក់ងាររបស់ Haaland ជាមួយនឹងអ្នកឯទៀត អនាគត Haaland ជាក្តីស្រមៃដ៏ល្អរបស់ Laporta ក៏ជាប្រធានបទដ៏ធំដែលលើកមកនិយាយនៅតុអាហារ”។
គួរឲ្យដឹងថា កីឡាករន័រវេសគេសេសសល់កុងត្រាដល់ ៣ ឆ្នាំទៀត ជាមួយក្លឹបម្ចាស់ដី Etihad។ នេះក្លឹបបន្ទាប់ដែលអាចត្រង់យកគេទៅ ក៏តម្រូវចាយលុយលើថ្លៃផ្ទេរមិនក្រោម ១៥០ លានផោនដែរ ចំណែកឯប្រាក់ឈ្នួលវិញ គឺមិនក្រោម ៦០០ ០០០ ផោនជាដាច់ខាត ជារួមបើទៅ La Liga អាចរាប់ជា Top Earner តែម្តង ក្នុងករណី Mbappe មិនទាន់មកដល់។
គ្រប់គ្នាពិតជាស្រមៃចង់ឲ្យរូបភាពនេះកើតឡើង ឧបមាថា Mbappe លេងឲ្យ Real Madrid ហើយ Haaland លេងឲ្យ Barcelona សាកគិតលមើលដល់ប្រកួត El Clasico មិនដឹងជាកក្រើកដីអេស្ប៉ាញយ៉ាងណាទៅ។ យើងនឹងរង់ចាំមើលដំណឹងអាប់ដែតថ្មីបន្តទៅទៀត៕