Sunday, June 22, 2025
[the_ad_group id="102"]

ហេតុផល​ស្ទើរ​លុយ សម្រេច​ឲ្យ Barcelona ​មិន​អាច​ទិញ​ផ្តាច់​យក Joao Felix

ក្លឹប​អ្នក​មាន​បុណ្យ Barcelona នឹង​មិន​ចុះ​ហត្ថលេខា​ទិញ​ផ្តាច់​ហួស​ពី​លក្ខខណ្ឌ​ខ្ចី​ជើង សម្រាប់ Joao Felix ចេញ​ពី Atletico Madrid ​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ​ទេ ត្រង់​កីឡាករ​ព័រទុយហ្គាល់​ហាក់​មាន​តម្លៃ​ផ្ទេរ​ចេញ​ខ្ពស់​ជ្រុល ផុត​ពី​ការ​គ្រោង​ទុក​របស់​ក្លឹប។

ជា​ការ​ពិត​ដូច​បងប្អូន​បាន​ដឹង Felix គេ​មក​ចូលរួម​ជាមួយ​ក្លឹប​នៅ​តំបន់​កាតាឡូញ៉ា​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​កាល​ពី រដូវ​ក្តៅ ហើយ​បើ​តាម​សារព័ត៌មាន Marca ខាង​ក្លឹប​អាណាព្យាបាល AT ហាក់​ទាមទារ​តម្លៃ​ខ្លួន​របស់​គេ ៧០ ទៅ ៨០ លាន​អឺរ៉ូ​ឯ​ណោះ។ តួ​លេខ​នេះ វា​លើស​ពី​លទ្ធភាព​នៃ​ខ្ទង់​ចំណាយ​របស់ Barcelona ហើយ​សម្រាប់​កីឡាករ​តែ​ម្នាក់។

បូក​ផ្សំ​សព្វថ្ងៃ​គេ​រាង​បាត់បង់​ឱកាស​ ជាមួយ​ការ​ធ្លាក់​ទម្រង់​នៅ​ពី​ក្រោយ Robert Lewandowski ផង ដូច្នេះ​ប្រយុទ្ធ​ប្រអប់​វ័យ​ក្មេង​ខាង​លើ ពិត​ជា​ពិបាក​នឹង​ចាប់​យក​ឱកាស​ផ្ទេរ​មក​ចូលរួម​ពេញ​ថ្លៃ។ នេះ​សរុប​គេ​ទើប​រក​បាន ៨ គ្រាប់​និង Assist ២ លើក​ប៉ុណ្ណោះ​ជូន​ក្លឹប។

គួរ​ឲ្យ​ដឹង កីឡាករ​កម្ពស់​បាន ១,៨១ ម៉ែត្រ សព្វថ្ងៃ​សេសសល់​កុងត្រា​រយៈ​ពេល​យូរ​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៩ ជាមួយ​ក្លឹប​មេ​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Diego Simeone។ ស្ថិតិ​នៅ Madrid ក្រហម ​ឯ​ណោះ គេ​ក៏​ធ្វើ​បាន​ល្អ​គួរ​សម ត្រង់ ១៣១ ប្រកួត រក​បាន ៣៤ គ្រាប់​និង Assist ១៨ លើក៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]