Sunday, June 22, 2025
[the_ad_group id="102"]

តារាឆ្នើម Bayern ម្នាក់ បដិសេធសំណើតកុងត្រាថ្មី ចំពេលក្លិបនៅ PL កំពុងចាប់អារម្មណ៍

ខ្សែបម្រើ Jamal Musiala របស់ក្លិប Bayern Munich ត្រូវបានគេរាយការណ៍មកថា បានបដិសេធសំណើរបស់ក្លិបម្ចាស់ជើងឯកលីគកំពូលអាល្លឺម៉ង់ សម្រាប់ការបន្តកុងត្រាថ្មីបន្ថែមទៀត ចំពេលកំពុងទទួលបានការចាប់អារម្មណ៍ពីក្លិបនៅ Premier League ។

ជាក់ស្តែងអតីតកីឡាករយុវជនរបស់ Chelsea និង Southampton បានរីកដុះដាលយ៉ាងខ្លាំង និងវិវត្តន៍ក្លាយជាកីឡាករវ័យក្មេងឆ្នើមបំផុតមួយនៅអឺរ៉ុប ចាប់តាំងពីបានផ្ទេរមកកាន់ក្លិប Bayern ដោយបង្ហាញខ្លួនសរុប ១៥៣ ប្រកួតរួចមកហើយ។

ជុំវិញសមត្ថភាពដ៏ល្អនេះ ហើយបានធ្វើឲ្យក្រុមធំមួយចំនួននៅ Premier League កំពុងតាមដានលើស្ថានភាពរបស់ Musiala ស្របពេលក្លិប Bayern ក៏បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីរក្សាទុកតារាឆ្នើមរបស់ខ្លួន ជាមួយនឹងការផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀត។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើយោងតាមសារព័ត៌មាន Daily Star បានអះអាងថា Musiala បានច្រានចោលសំណើរបស់ក្រុម Bayern ក្នុងការបន្តកុងត្រាថ្មី និងត្រូវបានគេជឿជាក់ថា កីឡាករវ័យក្មេងរូបនេះ ចង់វិលត្រលប់ទៅលេងនៅអង់គ្លេសវិញ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]