Sunday, June 22, 2025
[the_ad_group id="102"]

Rudiger បង្ហើបថាគេធ្លាប់ចង់ផ្ទេរទៅចូលរួម PSG ក្រោយចាកចេញពី Chelsea

ខ្សែការពារឆ្នើម Antonio Rudiger ថ្មីៗនេះបានបង្ហើបថារូបគេដំបូងឡើយចង់ផ្ទេរទៅចូលរួមជាមួយក្លិបយក្សបារាំង Paris Siant-Gamain ក្រោយចាកចេញពីក្លិបតោខៀវ Chelsea ។

ជាក់ស្តែងកីឡាករជម្រើសជាតិអាឡឺម៉ង់រូបនេះ បានអះអាងទៀតថា គេមិនចង់លេងនៅក្រោមដឹកនាំរបស់លោក Frank Lampard នៅក្នុងក្រុម Chelsea នោះឡើយ ហើយដូច្នេះគេចង់ផ្លាស់ទៅប្រទេសបារាំង ដើម្បីអាចបានលេងក្រោមការដឹកនាំរបស់ Thomas Tuchel ម្តងទៀត។

លើសពីនេះ Rudiger បានបង្ហើបថា ៖ “និយាយឱ្យត្រង់ទៅ ខ្ញុំនៅតែមិនអាចនិយាយបានច្បាស់ថាមានអ្វីកើតឡើងនៅពេលនោះទេ ព្រោះវាជាផ្នែកនៃបាល់ទាត់។ ប្រហែលដោយសារតែ Lampard មានគំនិតផ្សេងទៀត ឬឃើញកីឡាករផ្សេងទៀតដែលល្អប្រសើរជាងខ្ញុំ” ។

គេបន្តទៀតថា ៖ “ខ្ញុំគិតថាខ្ញុំមិនមែនជាកីឡាករសំខាន់នៅ Chelsea ទៀតនោះឡើយ ដូច្នេះខ្ញុំពិតជាចង់ចាកចេញណាស់ ។ ខ្ញុំចង់ចូលរួមជាមួយលោក Thomas Tuchel នៅ Paris Saint-Germain ដែលនោះហើយជាបំណងប្រាថ្នារបស់ខ្ញុំ“៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]