Sunday, June 22, 2025
[the_ad_group id="102"]

NOCC ដាក់​គោលដៅ​រក​មេដាយ​អូឡាំពិក​ឲ្យ​បាន​ ១គ្រឿង​នៅ​ឆ្នាំ​២០៣២​ អូឡាំពិក​នៅ​ប៉ារីស​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ គណៈលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ដាក់​ទិសដៅ​ធ្វើ​យ៉ាងណា​ជំរុញ​ដល់​កីឡាករ​ កីឡា​ការិនី​រក​មេដាយ​ឲ្យ​បាន​១គ្រឿង​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ហ្គេម​ ឆ្នាំ​២០៣២​ នៅ​ប៉ារីស។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ក្រោយ​រៀបចំ​មហាសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០២៤​ របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ថា​ ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុង​ក្រោយ​គឺ​ធ្វើ​យ៉ាងណា​ជំរុញ​កីឡាករ​ កីឡា​ការិនី​កម្ពុជា​រក​មេដាយ​អូឡាំពិក​ឲ្យ​បាន​១គ្រឿង​ពិសេស​នៅ​ការ​ប្រកួត​អូឡាំពិក​រដូវ​ក្ដៅ​ ឆ្នាំ​២០៣២​ ទីក្រុង​ប៉ារីស។​

អគ្គលេខាធិការ​ខាង​លើ​បន្ថែម​ទៀត​ថា​ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​អូឡាំពិក​ ឆ្នាំ​២០២៨​ នៅ​អាមេរិក​រួច​ហើយ​នោះ​គឺ​ NOCC​ នឹង​ជំរុញ​ឲ្យ​មាន​កីឡាករ​ កីឡា​ការិនី​ខ្មែរ​អាច​ឈាន​ដល់​ការ​ប្រកួត​ជម្រុះ​ឲ្យ​បាន​ច្រើន​ប្រភេទ​កីឡា។​ ហេតុ​ដូច​នេះ​ប្រសិន​បើ​កម្ពុជា​មាន​កីឡាករ​ កីឡា​ការិនី​ អាច​ឈាន​ដល់​ការ​ជម្រុះ​ច្រើន​នោះ​លទ្ធភាព​រក​មេដាយ​បាន​ក៏​ច្រើន​ដូច​គ្នា​ដែរ។​

បញ្ជាក់​ដែរ​ថា​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ កាល​ពី​ថ្ងៃ​ទី២​ ខែ​មីនា​ ឆ្នាំ​២០២៤​ នេះ​បាន​ធ្វើ​មហាសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣​ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤​ បន្ត​ទៀត​នៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ។​ ជា​មួយ​គ្នា​នោះ​ដែរ​គឺ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម​ ថោង​ ខុន​ ប្រធាន​ NOCC​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ និង​ថ្នាក់ដឹកនាំ​ តំណាង​សហព័ន្ធ​កីឡា​ជាតិ​ជា​ច្រើន​បាន​ចូលរួម៕​

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]