Sunday, June 22, 2025
[the_ad_group id="102"]

មិនចង់ឲ្យទៅណា! Liverpool គ្រោងចរចាផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀតដល់ Robertson

ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍មកថា កំពុងមានគម្រោងក្នុងការពិភាក្សាជុំវិញការផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀត សម្រាប់ខ្សែការពារឆ្នើមរបស់ខ្លួន គឺកីឡាករ Andrew Robertson ក្នុងរដូវក្តៅខាងមុខ។

ជាការពិតណាស់ Robertson នៅតែត្រូវបានចាត់ទុកថាជាផ្នែកដ៏សំខាន់បំផុតមួយមិនអាចខ្វះបានសម្រាប់ក្រុមរបស់លោក Klopp បើទោះបីជាបច្ចុប្បន្ននេះ គេកំពុងស្ថិតនៅក្នុងរដូវកាលទី ៧ របស់ខ្លួននៅទឹកដី Anfield ក៏ដោយ។

គួរឲ្យដឹងផងដែរថា កុងត្រាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិស្កុតឡែនរូបនេះ នៅតែមានរហូតដល់ឆ្នាំ២០២៦ ឯណោះដូច្នេះហើយក្លិប Liverpool ហាក់មិនមានសម្ពាធខ្លាំងចំពោះអនាគតរបស់ខ្សែការពារស្លាបឆ្វេងរូបនេះនោះឡើយ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយោងតាមការចុះផ្សាយពីគេហទំព័រ Football Insider បានរាយការណ៍មកថា ក្លិប Liverpool នៅតែមានគម្រោងក្នុងការបើកកិច្ចពិភាក្សាលើការផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀត សម្រាប់ Robertson នៅចុងឆ្នាំនេះ។

មិនតែប៉ុណ្ណោះ​​ ការសម្រេចចិត្តនេះបានកើតឡើង ចំពេលដែល Robertson អាចត្រូវបានគេចាត់ទុកថាជាអ្នកជំនួសដ៏មានសក្តានុពលសម្រាប់ Alphonso Davies នៅ Bayern Munich ប្រសិនបើកីឡាករសញ្ជាតិកាណាដារូបនេះ មិនបន្តកិច្ចសន្យារបស់គេលើសពីឆ្នាំ២០២៥ ទេនោះ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]