Friday, June 20, 2025
[the_ad_group id="102"]

Ronaldo ចុចឈ្មោះតារាឆ្នើម R.Madrid ម្នាក់ ថាមានលក្ខណ:ពិសេសស្រដៀង Zidane

វីរបុរសរបស់ក្លឹប Real Madrid និងប្រេស៊ីល Ronaldo Nazario ថ្មីៗនេះ បានបង្ហាញការកោតសរសើរយ៉ាងខ្លាំងចំពោះខ្សែបម្រើឆ្នើម Jude Bellingham របស់ក្លិបស្តេចស ហើយថែមទាំងបានប្រៀបធៀបរូបគេ ទៅនឹងអតីតមិត្តរួមក្រុមរបស់ខ្លួន គឺលោក Zinedine Zidane ផងដែរ។

Ronaldo បានបន្ថែមទៀត កីឡាករសញ្ជាតិអង់គ្លេសរូបនេះ មានលក្ខណ:សម្បត្តិពិសេសជាច្រើន ជាពិសេសរបៀបនៃការលេងរបស់គេ គឺបានរំលឹករូបលោក ពីអ្វីដែលវីរបុរសបាល់ទាត់បារាំង លោក Zidane ធ្លាប់បានធ្វើដែរ។

លើសពីនេះ Ronaldo បាននិយាយថា ៖ “ខ្ញុំបានមើលការប្រកួតមួយចំនួននៅ Bernabeu ហើយខ្ញុំតែងតែព្យាយាមស្វែងរក Bellingham នៅលើទីលាន។ គាត់បានរំលឹកខ្ញុំបន្តិចអំពី Zidane ជាមួយនឹងគុណភាពនៃការលេងរបស់គាត់។ ខ្ញុំចូលចិត្តរបៀបដែល Jude Bellingham លេង។ ខ្ញុំ​ចូល​ចិត្ត​មើល​គាត់​លេង គាត់​បានដឹកនាំក្រុមឲ្យលេងឆ្ពោះទៅមុខជានិច្ច“។​

ជម្រាបជូនផងដែរថា Bellingham បានបង្ហាញពីគុណភាពលេងរបបស់គេ លើសពីការរំពឹងទុក ពោលគឺបន្ទាប់ពីការផ្ទេររបស់គេ មកកាន់ក្លិប Real Madrid ពីក្លឹប Borussia Dortmund ក្នុងតម្លៃ ១០៣លានអឺរ៉ូ កាលពីអំឡុងទីផ្សាររដូវក្តៅកន្លងទៅ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]