Monday, June 23, 2025
[the_ad_group id="102"]

Dortmund ពិចារណាប្រើប្រាស់កីឡាករខ្លួនម្នាក់ ដើម្បីដោះដូរជាមួយ Sancho ពី Man Utd

ក្លិប Borussia Dortmund ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងចាប់អារម្មណ៍លើកិច្ចព្រមព្រៀងដោះដូរមួយ ដែលពាក់ព័ន្ធជាមួយកីឡាករ Donyell Malen និង Jadon Sancho នៅទីផ្សាររដូវក្តៅខាងមុខនេះ។

ជាក់ស្តែង កាលពីទីផ្សារខែមករាកន្លងទៅ ក្លិប Dortmund បានចរចាដោយជោគជ័យក្នុងនាំយក Sancho ត្រលប់មកកាន់ក្លិបជាថ្មីម្តងទៀត លើកិច្ចសន្យាខ្ចីជើងពីក្រុមបិសាចក្រហម Manchester United សម្រាប់រដូវកាលដែលនៅសេសសល់។

យ៉ាងណាមិញ វាត្រូវបានគេយល់ឃើញថាអនាគតរបស់ Sancho ជាមួយក្លិប Man Utd ហាក់ដូចជាត្រូវបញ្ចប់ទៅហើយ ជាពិសេសប្រសិនបើគ្រូបង្វឹកលោក Erik ten Hag នៅតែបន្តដឹកនាំក្រុមទៀតនោះ។

ជុំវិញស្ថានភាពបែបនេះ យោងតាមការចុះផ្សាយពី The Bild បានរាយការណ៍មកថា​ ឥឡូវនេះ ក្លិប Dortmund ហាក់ដូចជាបានផ្លាស់ប្តូរចិត្តរបស់ខ្លួនហើយ ដោយសង្ឃឹមថាអាចនឹងរក្សា Sancho ឲ្យបន្តស្នាក់នៅក្លិបបន្តទៀត។

ប៉ុន្តែដោយសារតែបញ្ហាហិរញ្ញវត្ថុក្លិបយក្សអាល្លឺម៉ង់មួយនេះ ហាក់គ្មានលទ្ធភាពក្នុងការចុះកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍សម្រាប់ Sancho បាននោះឡើយ ពោលពួកគេអាចនឹងត្រូវស្វែងរកវិធីផ្សេង ដើម្បីសម្រេចការផ្ទេរនេះបាន។

បើតាមប្រភពខាងលើបានអះអាងទៀតថា ក្លិប Dortmund អាចនឹងពិចារណាក្នុងការប្រើប្រាស់កីឡាកររបស់ខ្លួន គឺ Malen ដើម្បីដាក់បញ្ចូលទៅក្នុងកិច្ចព្រមព្រៀងដោះដូរមួយ ដើម្បីទាកទាញក្លិប Man Utd ឲ្យព្រមដោះលែង Sancho មកឲ្យពួកគេវិញ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]