Sunday, June 22, 2025
[the_ad_group id="102"]

Atletico Madrid មិនចង់ឱ្យកីឡាករសំខាន់មួយរូបចូលរួមព្រឹត្តិការណ៍ Paris Olympic

Atletico Madrid មិនមានឆន្ទៈក្នុងការអនុញ្ញាតឱ្យខ្សែប្រយុទ្ធ Antoine Griezmann ទៅចូលរួមក្រុមជម្រើសជាតិបារាំង ក្នុងព្រឹត្តិការណ៍ Paris Olympics ២០២៤នោះទេ។

ព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅនៅទីក្រុងប៉ារីស ជាក្ដីសុបិនរបស់អត្តពលិកទាំងអស់ ជាពិសេសអ្នកដែលបានកើត និងលេងតំណាងឱ្យបារាំង ប៉ុន្ដែសម្រាប់បាល់ទាត់វិញ មានបញ្ហាស្មុគស្មាញរវាងក្លឹប និងក្រុមជម្រើសជាតិ។

Real Madrid ជាក្លឹបដំបូងគេដែលមិនអនុញ្ញាតឱ្យកីឡាកររបស់ខ្លួនចូលរួម Olympic Games តួយ៉ាងដូចជា Eduardo Camavinga និង Aurelien Tchouameni ហើយសូម្បីតែ Kylian Mbappe ប្រសិនបើខ្សែប្រយុទ្ធបារាំងផ្លាស់ទៅក្លឹបយក្សអេស្ប៉ាញនាទីផ្សាររដូវក្ដៅនេះ។

យោងតាមប្រភពពី RMC Sport បានអះអាងថា ក្លឹប Atletico Madrid ក៏មិនឱ្យ Griezmann ចូលរួមព្រឹត្តិការណ៍អូឡាំពិកដែរ ខណៈដែលកីឡាករលើសអាយុ២៣ឆ្នាំ ៣រូបត្រូវបានអនុញ្ញាតឱ្យចូលរួមក្រុមបាល់ទាត់នីមួយៗ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]