Sunday, June 22, 2025
[the_ad_group id="102"]

Joe Cole ទទូចឱ្យ Chelsea នាំយកកីឡាករពីររូបមកជួយបន្ថែមបទពិសោធ

វីរបុរសរបស់ Chelsea លោក Joe Cole បានទទូចឱ្យអតីតក្លឹបរបស់លោក នាំយកខ្សែបម្រើ Luka Modric និង Toni Kroos ទៅចូលក្រុមដើម្បីបន្ថែមបទពិសោធសម្រាប់ក្រុមដែលមានសមាជិកសុទ្ធសឹងតែជាកីឡាករវ័យក្មេង។

នៅក្នុងសម្ភាសន៍មួយដោយសារព័ត៌មាន talkSPORt លោក Cole បានលើកឡើងថា Chelsea គួរតែទទួលបានផលចំណេញពីការនាំយកកីឡាករសម្បូរបទពិសោធដូចជា Modric និង Kroos ដែលអាចនឹងចាកចេញពីក្លឹប Real Madrid នាពេលដ៏ខ្លីខាងមុខ។

លោកបាននិយាយថា៖ “ខ្ញុំប្រហែលជាសម្លឹងមើលការនាំយកកីឡាករ ដែលជាតំណាងក្រុម។ ខ្ញុំគិតពី Luka Modric ដែលជិតផុតកុងត្រាមែនទេ? តើគាត់ចង់មកលេងនៅ Premier League មួយឆ្នាំបន្ថែមទៀតទេ? គាត់នៅតែធ្វើការបានបន្ដិចបន្ដួចនៅ Real Madrid។ ហើយតើគាត់អាចជួយ [Eduardo] Camavinga, [Aurelien] Tchouameni, [Federico] Valverde បានប៉ុណ្ណា? គាត់បានបង្ហាញឥទ្ធិពលរបស់ខ្លួនទៅពួកគេក្នុងនាមជាកីឡាករ។ Toni Kroos មានអាយុ៣៤ឆ្នាំ។ តើគាត់ចង់តេស្ដខ្លួនឯងនៅក្នុងវ័យរបស់ខ្លួនទេ? មកទីនេះមក ហើយជួយកីឡាករក្មេងៗរបស់ Chelsea។ ក្នុងខួរក្បាលរបស់ខ្ញុំនឹកឃើញតែពួកគាត់ ខ្ញុំមិនដឹងពីស្ថានភាពរបស់ពួកគាត់នោះទេ”៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]