នៅចុងខែមីនានេះ ព្រឹត្តិការណ៍បាល់បោះជើងឯកទ្វីបអាស៊ី ៣ទល់៣ ឆ្នាំ២០២៤ (FIBA 3×3 Asia Cup 2024) ផ្នែកបុរស និងផ្នែកនារី ដែលប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៧ ដល់ ៣១ ខែមីនា ឆ្នាំ២០២៤។
នេះគឺជាលើកដំបូង ដែលព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយនេះដែលមានប្រទេសជាច្រើននៅក្នុងទ្វីបអាស៊ីបានចូលរួម។ ក្រុមបាល់បោះផ្នែកបុរស និងផ្នែកនារី សរុបមានចំនួន ៤៣ ក្រុម (ផ្នែកបុរសមកពី ២៣ ក្រុម និងផ្នែកនារី មកពី ២០ ក្រុម) នឹងមកបង្ហាញពីទេពកោសល្យដ៏អស្ចារ្យរបស់ពួកគេ។