លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ ការលើកទឹកចិត្តមិនថារូបភាពបែបណាក៏ដោយគឺជាចំណុចសំខាន់មួយធ្វើឲ្យសិស្សគុនរឹតតែមានការខំប្រឹងប្រែងឆ្ពោះទៅរកភាពជោគជ័យ។

អគ្គលេខាធិការខាងលើនេះបានឲ្យដឹងថា កាលពីថ្ងៃទី២៤ មីនា ឆ្នាំ២០២៤ រូបលោកបាននាំថវិកាមួយចំនួនរបស់លោកឧកញ៉ា សៅ សេងហាក់ ប្រគល់ជូនសិស្សគុនតូចៗ និងគ្រូជំនួយមួយចំនួនដែលបានចំណាយពេលហាត់សម និងសម្ដែងក្នុងព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី១។
លោក គង់ ចាន់ធីណា បានបន្ថែមទៀតថា ការលើកទឹកចិត្តគឺមានសារសំខាន់ណាស់ដល់កីឡាករ កីឡាការិនី ដែលនេះបញ្ជាក់ពីការយកចិត្តទុកដាក់របស់សហព័ន្ធ ពិសេសរាល់ពេលមានកម្មវិធីប្រកួត ឬសម្ដែងផ្សេងៗ។ ការលើកទឹកចិត្តគឺពិតជាជួយជំរុញដល់ចិត្តស្រឡាញ់ និងពុះពារតស៊ូហ្វឹកហាត់បន្តទៅមុខដើម្បីឈានទទួលបានភាពជោគជ័យ។

បញ្ជាក់ដែរថា ពិធីប្រគល់ថវិកាលើកទឹកចិត្ត និងប្រឡងឡើងខ្សែក្រវាត់របស់សហព័ន្ធខ្មែរកីឡាហាប់គីដូ ធ្វើឡើងកាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។ ក្នុងនោះដែរគឺមានការចូលរួមពីលោក គង់ ចាន់ធីណា និងគ្រូៗមួយចំនួន៕
