Sunday, June 22, 2025
[the_ad_group id="102"]

Real Madrid ខិតកៀកក្នុងការប្រកាសពីអនាគតរបស់ Kroos ជាមួយក្លឹប

ក្លឹប Real Madrid និងខ្សែបម្រើអាល្លឺម៉ង់ Toni Kroos​ ជិតឈានដល់ការបន្ដកិច្ចសន្យាថ្មី ដើម្បីបន្ដអាជីពរបស់គេក្នុងក្រុមដឹកនាំដោយលោក Carlo Ancelotti។

បន្ទាប់ពីខិតកៀកក្នុងការចូលនិវត្តកាលពី១២ខែមុន Kroos ទំនងជាត្រូវបន្ដការលេងបាល់បន្ថែមមួយរដូវកាលទៀត ដោយមានការរាយការណ៍ថា​ ខ្សែបម្រើរូបនេះ​ ជិតឈានដល់ការចុះហត្ថលេខាថ្មី ជាមួយក្លឹបអធិរាជស ដែលអនុញ្ញាតឱ្យគេបន្ដលេងនៅរាជធានីប្រទេសអេស្ប៉ាញដល់ឆ្នាំ២០២៥ នេះបើយោងតាមអ្នកសារព័ត៌មាន Fabrizio Romano។

Kroos ទទួលបានឱកាសលេងក្នុងជម្រើសដំបូងជាថ្មីសម្រាប់ក្រុម Real Madrid រដូវកាលនេះ​ ដោយលេងក្នុងជម្រើស១១នាក់បាន២០ប្រកួត នៅ La Liga។

កីឡាករជម្រើសជាតិអាល្លឺម៉ង់រូបនេះ​ ត្រៀមបន្ដអាជីពរបស់ខ្លួនមួយរដូវកាលបន្ថែមទៀត ដោយគេស្ថិតនៅក្នុងជម្រើសលេងទៀងទាត់ក្នុងគម្រោងរបស់លោក Ancelotti។ ក្រុមកំពូលតារាង​ La Liga នឹងតតាំងជាមួយ Athletic Bilbao នាថ្ងៃអាទិត្យ ដោយពួកគេរំពឹងថានឹងអាចបន្ដរក្សាតំណែងនៅកំពូលតារាង រហូតក្លាយជើងឯក៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]