Saturday, June 21, 2025
[the_ad_group id="102"]

Mourinho ហាក់បើកចិត្តទទួលឱកាសទៅដឹកនាំក្លិបនៅអារ៉ាប់ នាពេលអនាគត

ថ្មីៗនេះ គ្រូបង្វឹកលោក Jose Mourinho ហាក់កំពុងបើកចំហរអំពីលទ្ធភាពក្នុងការក្លាយជាអ្នកចាត់ការរបស់ក្លិប នៅលីគ Saudi Pro League បន្ទាប់​ពី​បានចែកផ្លូវគ្នាជាមួយក្លិប AS Roma កាល​ពី​ខែ​មករា។

ជាក់ស្តែងគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ ហាក់មិនបានច្រានចោលនូវលទ្ធភាពក្នុងការផ្លាស់ទៅ អារ៉ាប៊ីសាអូឌីត​នៅ​ពេល​អនាគត​នោះទេ ដោយលោកថែមទាំងបានបង្ហើបទៀតថា Ronaldo គឺជាអ្នកបើកផ្លូវសម្រាប់លោក ក្នុងការពិចារណាផ្លាស់មកកាន់តំបន់មជ្ឈិមបូព៌ានេះ។

លើសពីនេះ លោក Mourinho ថែមទាំងបាននិយាយទៀតថា​៖ ” Ronaldo បានបើកផ្លូវសម្រាប់មនុស្សគ្រប់គ្នា ដើម្បីមកលេងនៅទីនោះ រស់នៅទីនោះ និងដើម្បីបន្តអភិវឌ្ឍបាល់ទាត់នៅទីនោះ ” ។

លោកបន្តថា ៖ “តើខ្ញុំអាចនឹងមានឱកាសក្លាយជាគ្រូបង្វឹកនៃក្លិប Saudi Pro League ដែរទេ? ប្រសិនបើអ្នកសួរខ្ញុំនាពេលអនាគត… ខ្ញុំក៏ប្រហែលជានឹងមិនបដិសេធទេ… ខ្ញុំនៅតែមានពេលរហូតដល់ចុងបញ្ចប់រដូវកាលនេះ ដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវណាមួយសម្រាប់អាជីពរបស់ខ្ញុំ” ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]