Tuesday, August 26, 2025
[the_ad_group id="102"]

កម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះការប្រកួតបាល់ទាត់ AFC U17

កម្ពុជាស្ថិតក្នុងចំណោមប្រទេស ៩ផ្សេងទៀត ដែលទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះបាល់ទាត់ជើងឯកយុវជនអាស៊ី អាយុក្រោម ១៧ឆ្នាំ ឆ្នាំ២០២៥ ឬ AFC U17 Championship 2025 ប្រទេស ៩ទៀតរួមមាន ប្រទេសចិន, ឆាយនីសតៃប៉ិ, ឡាវ, ហ្សកដានី, គុយវ៉ែត, កាតារ, សិង្ហបុរី, ថៃ, និងវៀតណាម។

សម្រាប់កាលបរិច្ឆេទនៃវគ្គជម្រុះនឹងប្រព្រឹត្តទៅក្នុងខែតុលា ឆ្នាំ២០២៤ ពីចន្លោះថ្ងៃទី១៩ ដល់ថ្ងៃទី២៧។ ក្នុងចំណោមក្រុមម្ចាស់ផ្ទះវគ្គជម្រុះទាំង ១០ពូល គឺមាន ៩ពូល មានក្រុមចំនួន៤ តាមពូលនីមួយៗ និងមួយពូលទៀត មាន៥ក្រុម។ ក្រុមលេខ១ តាមពូលទាំង១០ បូករួមទាំងក្រុមលេខ២ ល្អជាងគេចំនួន៦ សរុប ១៦ក្រុមនឹងបានកៅអីទៅកាន់ព្រឹត្តិការណ៍ធំ ឆ្នាំ២០២៥ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ទាក់ទងទៅនឹងការចាប់ពូលវគ្គជម្រុះវិញ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៧ឆ្នាំ ស្ថិតក្នុងប្រអប់ទី៣ ជាមួយម៉ាឡេស៊ី, បង់ក្លាដែស, ប៉ាឡេស្ទីន, អារ៉ាប់រួមអ៊ីមីរ៉ាត់, ហ្វីលីពីន, ឥណ្ឌា, មីយ៉ាន់ម៉ា, ទីម័រខាងកើត, និងសិង្ហបុរី ខណៈដែលការប្រកួតជម្រុះកាលឆ្នាំ២០២២ កម្ពុជាបញ្ចប់នៅលេខ៣ ក្នុងពូល G ដោយចាញ់អូស្ត្រាលី, ចិន, តែបានយកឈ្នះកោះម៉ារីណាខាងជើង៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]