Monday, March 10, 2025
[the_ad_group id="102"]

បារាំងឈ្នះបាល់កាត់សេចក្តី ១១ម៉ែត្រ ព័រទុយហ្កាល់បានត្រឹមខកចិត្ត

ការប្រកួតស្ថិតក្នុងវគ្គទីមួយ ទាំងព័រទុយហ្កាល់ និងបារាំង ហាក់បីមិនសូវបង្ហាញការសម្រុកគ្នាឡើងប៉ុន្មានឡើយ ដោយទាំងពីរក្រុមហាក់បីមានការប្រុងប្រយ័ត្នដូចគ្នា។ ដើមវគ្គបារាំងមានការដាក់សម្ពាធមួយចំនួន បន្ទាប់មកព័រទុយហ្កាល់ទៅវិញទេដែលគ្រប់គ្រងការប្រកួតខ្លាំងជាង។

ជំនួបវគ្គទីមួយខ្សត់គ្រាប់បាល់ មិនមានការស៊ុតបញ្ចូលទី ដោយទាំងពីរហាក់មិនទាន់ស្វែងរកឃើញយុទ្ធសាស្ត្រល្អក្នុងការសម្រុករកគ្រាប់ស៊ុតទម្លោះសំណាញ់ទីដូចគ្នា។ បញ្ចប់ការប្រកួតតង់ទីមួយការប្រកួតដែលមានភាពរង្វើល រក្សារហូតបញ្ចប់ ៤៥នាទី។

ចូលវគ្គទីពីរ ព័រទុយហ្កាល់កែប្រែស្ថានកាលការប្រកួត ដោយជាក្រុមដែលសម្រុកខ្លាំងទៅលើបារាំង ដែលព្យាយាមទប់ទល់។ នៅការប្រកួតដើមវគ្គ ជើងខ្លាំងព័រទុយហ្កាល់មានឱកាសបណ្តើរបាល់សំដៅទៅកាន់ប្រអប់ទីគ្រោះថ្នាក់របស់ បារាំង និងមានឱកាសស៊ុតល្អៗចំគោលដៅ ប៉ុន្តែតែងសង្គ្រោះបានដោយអ្នកចាំទី។ បារាំងចូលពាក់កណ្តាលវគ្គ ក៏មានឱកាសមកវិញខ្លះដើម្បីសម្រុករកគ្រាប់បាល់មកវិញ តែគ្មានសំណាងមិនចំគោលដៅ។

ទោះជាមានការសម្រុកគ្នាខ្លាំងយ៉ាងណា ក៏ព័រទុយហ្កាល់ និងបារាំង គ្មានសំណាងដូចគ្នាក្នុងការបញ្ចប់ទី រហូតទាញការប្រកួតរហូតដល់ចប់ការប្រកួត ៩០នាទី លទ្ធផលរក្សានៅ ០-០។ ចូលការប្រកួតបន្ថែមម៉ោង ១៥នាទី ២ដង ទាំង ២ក្រុម នៅតែមានការសម្រុកគ្នាខ្លាំងដដែល ដ្បិតម្ខាងៗព្យាយាមក្នុងការស្វែងរកគ្រាប់បាល់ដោយមិនចង់ចាញ់ការប្រកួតដូចគ្នា ប៉ុន្តែយ៉ាងណាកម្លាំងលេងជាច្រើននាទីកន្លងមក ក៏ថមថយសម្រាប់ក្រុមទាំងសងខាង។

ចុងបញ្ចប់ទាំងព័រទុយហ្កាល់នឹងបារាំង ត្រូវកាត់សេចក្តីក្នានៅការទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ។ បារាំងជាក្រុមដែលឈ្នះកៅអីវគ្គបន្ត ក្រោយពេលកីឡាករ Joao Felix ស៊ុតបាល់កាត់សេចក្តីប៉ះបង្គោលទី ហុចឱកាសដល់បារាំងយកឈ្នះលទ្ធផលការស៊ុត ៥-៣។

បារាំងការប្រកួត ទម្លាក់ព័រទុយហ្កាល់ ដោយអាចសងសឹកមកវិញបាន បន្ទាប់ពីការចាញ់វគ្គផ្តាច់ព្រ័ត្រកាលលឆ្នាំ ២០១៦ បារាំង នឹងបន្តដំណើរទៅជួបអេស្ប៉ាញ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ UEFA Euro 2024៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]