Atletico Madirid និងក្រុមមេឃខៀវ Manchester City បានព្រមព្រៀងគ្នាអស់ហើយក្នុងតម្លៃសរុប ៨១,៥ លានផោនសម្រាប់ការចុះកុងត្រាយក Julian Alvarez ដែលមានសុពលភាពរយៈពេល៦ឆ្នាំ។
Diego Simeone នឹងធ្វើការបង់សម្រាប់ដំណាក់កាលដំបូងក្នុងតម្លៃ ៦៤,៤ លានផោន ដែលវាស្មើហ្នឹង ៧៥ លានអឺរ៉ូ ហើយប្រសិនបើខ្សែប្រយុទ្ធរូបនេះបង្ហាញភាពលេចធ្លោ ឬក៏ក្លាយជាខ្សែប្រយុទ្ធសំខាន់ក្នុងក្រុម At Madrid នឹងធ្វើការបង់បន្ថែម១៧,១លានផោនបន្ថែមទៀតមកកាន់ Manchester City ។
តម្លៃនៃការលក់ Alvarez នេះជាតម្លៃដែលបានបំបែកកំណត់ត្រាលក់បានខ្ពស់បំផុតកាលលក់ Raheem Sterling ទៅកាន់ Chelsea កាលឆ្នាំ២០២២ក្នុងតម្លៃប្រមាណជា៥០លានផោនប៉ុណ្ណោះ។ ការលក់ចេញនេះគឺពិតជាចំណេញច្រើនមែនទែន ដោយសារតែកាលយក Julian Alvarez ពី Rever Plate គឺទិញមកក្នុងតម្លៃតែ១៤,១លានផោនប៉ុណ្ណោះ ។
ក្នុងកំឡុងពេលស្នាក់នៅពីរឆ្នាំជាមួយ មេឃខៀវ គេឈ្នះពានធំៗចំនួន៦ មកដល់ពេលនេះជាពេលវេលាដែលត្រូវនិយាយថា លាគ្នាហើយ។ ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនរូបនេះបាននិយាយថា «ថ្ងៃនេះខ្ញុំត្រូវនិយាថា លាអ្នកទាំងអស់គ្នា លាក្លឹបដ៏អស្ចារ្យ លាជាមួយភាពស្និតស្នាលជាមួយគ្រប់គ្នា។ ក្នុងរយៈពេល២ឆ្នាំមកនេះជាពេលវេលាខ្ញុំមានការចង់ចាំជាច្រើន និងជាពេលវេលាដ៏សំខាន់សម្រាប់ខ្ញុំក្នុងការហាត់រៀន ដើម្បីទទួលបានភាពរីកចម្រើនដ៏ច្រើន»។