Wednesday, August 27, 2025
[the_ad_group id="102"]

ទើបបង្ហាញខ្លួនលើកដំបូងMbappeស៊ុតបញ្ចូលទី១គ្រាប់ជួយ Real Madrid ឈ្នះជើងឯក Super Cup

ក្នុងជំនួបដណ្តើមពាន Super Cup រវាងជើងឯក UEFA Champions League និងជើងឯក UEFA Europa League ដែលធ្វើឡើងនៅកីឡដ្ឋាន Warszawa ប្រទេសប៉ូឡូញ នៅរាត្រីថ្ងៃទី១៤ ខែសីហា​ ខ្សែបម្រើ Federico Valverde សម្រេចទីគ្រាប់នាំមុខឱ្យក្រុមយក្សអេស្ប៉ាញនៅនាទី៥៩ តាមរយៈការបញ្ជូនដ៏ល្អរបស់ Vinicius Junior។ ៩នាទីបន្ទាប់ ខ្សែប្រយុទ្ធឆ្នើមរបស់បារាំង និងជាសមាជិកថ្មី Mbappe បន្ថែមគ្រាប់ទី២ ពីការបញ្ជូនរបស់ Jude Bellingham ជួយ Real Madrid ឈ្នះក្រុមអ៊ីតាលី Atalanta ២-០។

ជាការបង្ហាញខ្លួនដំបូងរបស់ Mbappe និងថែមទាំងអាចរកបានគ្រាប់បាល់បញ្ចូលទីថែមទៀត នេះទំនងបញ្ជាក់ថាជាការចាប់ផ្តើមដ៏ល្អជាមួយក្រុមថ្មីក្រោយចាកចេញពី Paris St Germain ខណៈខ្សែប្រយុទ្ធអន្តរជាតិបារាំងបានជួយ Real Madrid​ លើកពាន Super Cup ដែលជាការឈ្នះលើកទី៦ដងច្រើនបំផុតជាកំណត់ត្រា។

«នេះជាការប្រកួតដ៏អស្ចារ្យ ដែលខ្ញុំបានទន្ទឹងរង់ចាំអស់រយៈពេលយូរមកហើយ។ បានពាក់អាវ Real Madrid ប្រកួតជាមួយអ្នកគាំទ្ររបស់អធិរាជស ជាក្តីសុបិន និងជាដាដូពិសេសសម្រាប់ខ្ញុំ»។ នេះជាការលើកឡើងរបស់ Mbappe ស្របពេលរូបនេះរីករាយពេលបានបង្ហាញខ្លួនជាមួយមិត្តរួមក្រុមដែលមានទេពកោសល្យដូចជា Vinicius Jr, Jude Bellingham និង Rodryg ក្រោមការដឹកនាំរបស់អ្នកចាត់ការ Carlo Ancelotti៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]