Sunday, June 22, 2025
[the_ad_group id="102"]

លោក Ancelotti បោះសម្តីចាក់ដោត ក្រោយ Real Madrid ចាញ់ភ្ញៀវ Barcelona យ៉ាងចាស់ដៃ

ប្រទេសអេស្ប៉ាញ ៖ ក្រុមស្តេចស Real Madrid រងភាពអាម៉ាស់យ៉ាងខ្លាំងនៅកីឡដ្ឋាន Santiago Bernabeu របស់ខ្លួន កាលពីថ្ងៃទី២៦ ខែតុលា ដែលជាជំនួបសប្តាហ៍ទី១១ នៃក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga ក្រោយចាញ់ក្រុមអ្នកមានបុណ្យ Barcelona ដោយលទ្ធផល ៤-០ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤។

ជ័យជម្នះរបស់ក្រុមភ្ញៀវ ក្រោមការដឹកនាំរបស់លោក Hansi Flick សម្រេចបានដោយកីឡាករ Robert Lewandowski ២គ្រាប់ម្នាក់ និង២គ្រាប់ផ្សេងទៀតដោយកីឡាករ Lamine Yamal និង Raphinha ដើម្បីបង្កើតរាត្រីចង់ចាំជំនួប El Clasico ដែលជាការប្រកួតបាល់ទាត់ធំបំផុតរបស់ប្រទេសអេស្ប៉ាញរវាង Real Madrid និង Barcelona ដ៏កក្រើកពិភពលោក។

លោក Hansi Flick គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់បានថ្លែងក្រោយចប់ការប្រកួតថា ជ័យជម្នះមួយនេះ មិនមែនសម្រាប់លោកនោះទេ ប៉ុន្តែគឺសម្រាប់អ្នកគាំទ្រ Barcelona។ ស្របពេលដែលយុវជន Lamine Yamal ខ្សែបម្រើស្លាបស្តាំសញ្ជាតិអេស្ប៉ាញក៏បានថ្លែងថា «យើងជឿថា យើងគឺជាក្រុមល្អបំផុតនៅលើពិភពលោក ហើយយើងបានបញ្ជាក់អំពីវាហើយ»។

បើតាមប្រភពពីលោក Fabrizio Romano អ្នកកាសែតកីឡាបាល់ទាត់សញ្ជាតិអ៊ីតាលីដ៏ល្បីលើពិភពលោកបានស្រង់សម្តីរបស់លោក Carlo Ancelotti គ្រូបង្វឹករបស់ក្រុម Real Madrid បានលើកឡើងថា «យើងខកខានឱកាសជាច្រើន ហើយយើងទទួលស្គាល់ថា ពួកយើងបាត់បង់ថាមពលនៅក្នុងការប្រកួត ហើយនោះជាអ្វីដែលយើងបានចាញ់ការប្រកួតនេះ»។ ទោះយ៉ាងណាក៏ដោយ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ៦៥ឆ្នាំរូបនេះបានបោះពាក្យសម្តីចាក់ដោតយ៉ាងដូច្នេះថា «កាលពីលើកមុនយើងបានចាញ់ Barca ០-៤ ប៉ុន្តែចុងបញ្ចប់យើងឈ្នះជើងឯកពានរង្វាន់ La Liga និង Champions League។ Real Madrid នឹងមិនបោះបង់ឡើយ រដូវកាលគឺនៅវែងឆ្ងាយ សូមចងចាំ»។

បច្ចុប្បន្ន Barcelona កំពុងតែកាន់កាប់កំពូលតារាងបណ្តោះអាសន្ន ក្រោយឆ្លងកាត់១១ប្រកួតកន្លងមក ឈ្នះ១០ និងចាញ់១ មាន ៣០ពិន្ទុ ខណៈដែល Real Madrid ឈរនៅចំណាត់ថ្នាក់លេខ២ ឈ្នះ៧ ស្មើ៣ និងចាញ់១ មាន ២៤ពិន្ទុ៕ (ប្រភព ៖ Fabrizio Romano)

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]