ក្រុមជម្រើសជាតិនារីកម្ពុជា ក្រោមការដឹកនាំរបស់លោក ឃួន ឡាបូរ៉ាវី នឹងត្រូវជួបក្រុមនារីងឥណ្ឌូណេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ AFF Women’s Cup 2024 នៅកីឡដ្ឋាន New Laos National Stadium ម៉ោង ៧:៣០យប់នេះ។
ជាប្រវត្តិសាស្ត្រថ្មីក្រោមការដឹកនាំរបស់លោកលោក ឃួន ឡាបូរ៉ាវី គ្រូបង្វឹកជម្រើសជាតិនារីកម្ពុជា បានថ្លែងក្រោយជួយក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រ AFF Women’s Cup 2024 ថា៖«ដោយសារយើងមានលីគនារី (Cambodian Women’s League) ទើបធ្វើឱ្យងាយស្រួលក្នុងការជ្រើសរើសកីឡាការិនី និងមានទំនាក់ទំនងជាមួយកីឡាការិនីនៅក្រៅប្រទេសផងដែរ»។
លទ្ធផលកម្ពុជា ៣ប្រកួតស្ថិតនៅពូល B របស់ក្រុមនារីកម្ពុជា៖
- ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឥណ្ឌូណេស៊ី ០-០ កម្ពុជា
- ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជា ២-០ ម៉ាឡេស៊ី
- ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជា ៣-០ ទីម័រខាងកើត។
ពានរង្វាន់ជើងឯកផ្នែកនារីប្រចាំតំបន់អាស៊ាន 2024 ASEAN Women’s Cup ដែលប្រទេសឡាវ ទទួលសិទ្ធិជាម្ចាស់ផ្ទះ មានក្រុមចូលរួមចំនួន ៦ បែងចែកជា ២ពូល មានពូល A៖ ទីម័រខាងកើត សិង្ហបុរី និងឡាវ ពូល B មាន៖ ឥណ្ឌូណេស៊ី កម្ពុជា និងម៉ាឡេស៊ី។ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅប្រទេសឡាវ។
គួរបញ្ជាក់ថា សម្រាប់ពានរង្វាន់ជើងឯកផ្នែកនារីប្រចាំតំបន់អាស៊ាន 2024 ASEAN Women’s Cup ដែលប្រទេសឡាវ កំពុងធ្វើជាម្ចាស់ផ្ទះ មានក្រុមចូលរួមចំនួន ៦ បែងចែកជា ២ពូល មានពូល A៖ ទីម័រខាងកើត សិង្ហបុរី និងឡាវ ពូល B មាន៖ ឥណ្ឌូណេស៊ី កម្ពុជា និងម៉ាឡេស៊ី។ ដោយក្នុង១ពូល គេយក ២ក្រុម លេខ១ និងលេខ២ ឡើងទៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ៕