Saturday, June 21, 2025
[the_ad_group id="102"]

Van Dijk ជាខ្សែការពារល្អបំផុតប្រចាំ Premier League ដោយគ្មានវត្តមានខ្សែការពារ Man Utd

ច្រើនឆ្នាំកន្លងមកនេះ ក្លិបក្នុងក្របខណ្ឌ Premier League បានបង្ហាញទៅកាន់ពិភពលោកពីធនធានកីឡាករខ្សែការពារខ្លាំងលំដាប់កំពូល ដែលបានមកប្រមូលផ្តុំគ្នា នឹងប្រកួតប្រជែងគ្នាយ៉ាងស្ថិតស្វាញ នៅក្នុងលីគអង់គ្លេសនេះ។ អតីតខ្សែការពារល្បីៗភាគច្រើន មានឈ្មោះសុសសាយខ្លាំង រួមមានលោក Rio Ferdinand, Tony Adams, John Terry, Vincent Kompany រួមទាំងអតីតខ្សែការពារកំពូលៗជាច្រើនទៀត ដែលត្រូវបានគេចាត់ទុកថា ជាខ្សែការពារដ៏រឹងមាំលើពិភពលោក។

សិល្បៈនៃការការពារក្នុងវិស័យបាល់ទាត់ កាន់តែទាក់ទាញតាមរយៈការរារាំងបិទបាំងដៃគូ ការប្រជែងបាល់ទល់គូប្រកួត ការតែតបាល់បញ្ចូលទី និងការបញ្ជូនបាល់ពីចម្ងាយបង្កើតឱកាសដល់ខ្សែប្រយុទ្ធស៊ុតបាល់បញ្ចូលទីជាដើម។ គ្មានក្រុមណាមួយឡើយ ដែលអាចប្រកួតប្រជែងខ្លាំង ប្រសិនបើពួកគេគ្មានខ្សែការពារលំដាប់ពិភពលោកស្ថិតក្នុងក្រុមនោះទេ។ នៅក្នុងក្របខណ្ឌ Premier League នាប៉ុន្មានឆ្នាំចុងក្រោយមកនេះ ភាគច្រើនកីឡាករមកពីក្រុម Manchester City និង Liverpool តែងតែប្រជែងគ្នា ហើយទទួលបានតំណែងជាក្រុម ដែលមានកីឡាករល្អប្រចាំរដូវកាល។ ប៉ុន្តែតំបន់ការពារកណ្តាលសំខាន់បំផុត មិនដែលបាត់មុខរបស់កីឡាករសញ្ជាតិហូឡង់ឡើយ នោះគឺ Virgil Van Dijk របស់ក្រុម Liverpool។ ខាងក្រោមនេះគឺជាកីឡាករខ្សែការពារ ១៥នាក់ កំពុងមានសមត្ថភាពខ្លាំងប្រចាំនៅ Premier League រដូវកាល ២០២៤-២៥ តាមរយៈគេហទំព័រ GiveMeSports៖១. Virgil Van Dijk (​Liverpool), ២. William Saliba (Arsenal), ៣. Gabriel (Arsenal), ៤. Ibrahima Konate (Liverpool), ៥. Nikola Milenkovic (Nottingham Forest), ៦. Ruben Dias (Manchester City), ៧. Micky van de Ven (Tottenham Hotspur), ៨. Jan Paul van Hecke (Brighton & Hove Albion), ៩. John Stone (Manchester City), ១០.Manuel Akanji (Manchester City), ១១. Marc Guehi (Crystal Palace), ១២. Cristian Romero (Tottenham Hotspur), ១៣. Jarrad Branthwaite (Everton), ១៤. Joachim Andersen (Fulham), ១៥. Sven Botmen (Newcastle United)៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]