Sunday, June 22, 2025
[the_ad_group id="102"]

លឺ​ថា​ត្រូវរ៉ូវ​គ្នា​ហើយ ម្ចាស់​ថ្មី​នឹង​ចូល​មក​កាន់កាប់ Man United នា​ពាក់​កណ្តាល​ខែ​តុលា

កន្លង​មក​ត្រកូល​គ្រួសារ The Glazers ដែល​ជា​ម្ចាស់​ក្លឹប Manchester United បាន​ដាក់​លក់​ក្លឹប​នៅ​ Premier Legaue តាំង​ខែ​វិច្ឆិកា ឆ្នាំ ២០២២ ហើយ​មក​ទល់​ពេល​ចុង​ក្រោយ ក៏​ល្ហិចល្ហៀង​ដំណឹង​ខាង​ភាគី​ធំៗ​ជា​ច្រើន​ចង់​បាន ដូច​សេដ្ឋី​នៅ​ប៉ែក​អឺរ៉ុប អាមេរិក និង​សូម្បី​តែ​មជ្ឈិមបូព៌ា។

ទោះ​ជា​យ៉ាង​ណា​បើ​តាម​សារព័ត៌មាន The Sun ចុះ​ផ្សាយ ខាង​ព្រះអង្គម្ចាស់ Sheikh Jassim របស់​ប្រទេស​កាតា ហាក់​ឈាន​ដល់​កិច្ច​ព្រមព្រៀង​បញ្ចប់​ ១០០ ភាគរយ ជាមួយ​តម្លៃ​ទិញ​យក ៦ ពាន់​លាន​ផោន។ គ្រប់​យ៉ាង​នឹង​ប្រកាស​ផ្លូវការ អំពី​ការ​ចូល​កាន់​តំណែង​ម្ចាស់​ថ្មី នៅ​ពាក់​កណ្តាល​ខែ​តុលា​ឆ្នាំ​នេះ។

មុន​ការ​យក​បាន ព្រះអង្គម្ចាស់​ខាង​លើ ក៏​ប្រកៀកប្រកិត​នឹង​ការ​ចរចា​រវាង​ភាគី​ចង់​បាន​ពីរ​ផ្សេង​ទៀត ដូច​សេដ្ឋី​ជនជាតិ​អាមេរិក Ratcliffe តែ​មិន​ទទួល​បាន​ជោគជ័យ​ឡើយ។ គួរ​ឲ្យ​ដឹង​ថា នេះ​ជា​ទំហំ​ចំណេញ​ដ៏​លើសលប់​ជិត​គុណ​ជា ១០ ឯ​ណោះ ដ្បិត​អី​ត្រកូល Glazer បាន​ទិញ​យក​បិសាច​ក្រហម​កាល​ឆ្នាំ ២០០៥ នៅ​តម្លៃ​ត្រឹម​តែ ៨០០ លាន​ផោន​ប៉ុណ្ណោះ។

ក៏​ប៉ុន្តែ​ពេល​ចុងក្រោយ​ក្លឹប​ហាក់​ធ្លាក់​ចុះ​នៅ​វិបត្តិ​ផ្នែក​ហិរញ្ញវត្ថុ ទំនង​ដោយសារ​ការ​គ្រប់គ្រង​មិន​ល្អ បូក​ផ្សំ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ជួប​ប្រទះ​កន្លង​មក​ផង នាំ​ឲ្យ​ក្លឹប​ជំពាក់​បំណុល​ច្រើន​ជាង ១ ពាន់​លាន​ផោន​ឯ​ណោះ។ យើង​សង្ឃឹម​ថា​ម្ចាស់​ថ្មី នឹង​អាច​ចូល​មក​ដោះស្រាយ​បញ្ហា​នានា​ទាំង​អស់​នោះ​បាន៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]