Sunday, June 22, 2025
[the_ad_group id="102"]

ថ្ងៃ​បិទ​ទីផ្សារ​ដោះដូរ​អារ៉ាប៊ីសាអូឌីត សម្រេច​អនាគត Jadon Sancho គឺ​ការ​ផ្ទេរ​បរាជ័យ

​ថ្ងៃ​ទី ០៧ ​កញ្ញា ជា​កាលបរិច្ឆេទ​បិទ​បញ្ចប់​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ នៅ​ក្របខ័ណ្ឌ​បាល់ទាត់​អារ៉ាប៊ីសាអូឌីត ជា​លទ្ធផល​មាន​ការ​ភ្ញាក់ផ្អើល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ជុំវិញ​ដំណឹង​ផ្ទេរ​ចេញ Jadon Sancho ពី Manchester United ទៅ​កាន់​ក្លឹប Al-Ettifaq។ ទោះ​យ៉ាង​ណា​លទ្ធផល​បញ្ចប់ គឺ​មិន​ជោគជ័យ។

នេះ​តាម​របាយការណ៍ Fabrizio Romano ចុះ​ផ្សាយ ដែល​ថា​ដំបូង​ឡើយ​ខាង​ក្លឹប​ដឹកនាំ​ដោយ​លោក Steven Gerrard ពិត​ជា​ចាប់​អារម្មណ៍​ស្ថានការណ៍​បន្ទាន់ ក្រោយ​ឃើញ​ភាព​មិន​ប្រក្រតី​រវាង​កីឡាករ​អង់គ្លេស និង​គ្រូ​សញ្ជាតិ​ហូឡង់ Erik ten Hag ទោះ​ជា​យ៉ាង​ណា​ការ​ចរចា​រយៈ​ពេល​ខ្លី វា​មិន​អាច​សម្រេច​ទៅ​បាន។

ផ្ទុយ​ទៅ​វិញ ក្លឹប​នៅ​ Saudi Pro League បិទ​បញ្ចប់​ការ​យក​បាន​អ្នក​ចុង​ក្រោយ​គឺ Demarai Gray ពី Everton ក្នុង​ទំហំ​ទឹក​ប្រាក់ ១០ លាន​ផោន ក៏​អាច​ជា​មូលហេតុ​នាំ​ឲ្យ​ដំណើរ​ផ្ទេរ Sancho ត្រូវ​លុប​ចោល​វិញ​តែ​ម្តង​ទៅ។ នេះ​តាម​ហាងឆេង​ខាង​ក្លឹប​អាណាព្យាបាល United ចង់​បាន ចូល​ល្បាក់ ៤០ ទៅ ៥០ លាន​ផោន។

ថយ​ក្រោយ​ទៅ​ឆ្នាំ ២០២១ ពួក​គេ​ទិញ​ចូល​ក្នុង​តម្លៃ ៧៣ លាន​ផោន បន្ត​មក​ទល់​ឥឡូវ​ជា​តួ​លេខ​ខាតបង់​ជិត​ពាក់​កណ្តាល។ ពេលចុងក្រោយ Sancho មិន​ទទួល​បាន​ពេលវេលា​បង្ហាញ​ខ្លួន​ច្រើន​នោះ​ទេ ហើយ​ក៏​មិន​ទាន់​ជាប់​ជម្រើស​ដំបូង​សូម្បី​មួយ​នោះ​ដែរ​នៅ Premier League ដ្បិត​ចាប់ផ្តើម ៤ ជុំ​ទៅ​ហើយ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]