អំឡុងនិយាយទៅកាន់សន្និសីទសារព័ត៌មាននៅមុនការប្រកួតរបស់ក្រុមជម្រើសជាតិអេស្ប់ាញ និងហ្សកហ្ស៊ី Rodri បាននិយាយពាក់ព័ន្ធជាមួយរឿងជាច្រើន ដោយក្នុងនោះក៏បានបង្ហាញពីឱកាស ក្នុងការឈ្នះពាន Ballon d’Or ផងដែរ។
ជាការពិតណាស់ Rodri ហាក់ធ្វើបានយ៉ាងល្អនៅក្នុងកម្រិតក្លិប ជាមួយ Man City ដែលត្រូវបានចាត់ទុកថាជាក្រុមដ៏ជោគជ័យបំផុត នៅក្នុងទ្វីបអឺរ៉ុប ដោយបានឈ្នះពានរង្វាន់ធំៗជាច្រើន ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
ទន្ទឹមនឹងនេះ ដោយមានឈ្មោះនៅក្នុងបញ្ជីបេក្ខភាពទាំង ៣០ សម្រាប់ពានរង្វានន់ Ballon d’Or ឆ្នាំ ២០២៣ នេះ ខ្សែបម្រើវ័យ ២៧ ឆ្នាំ បាននិយាយពីមហិច្ឆតារបស់ខ្លួនថា ៖ “ខ្ញុំមានមោទនភាពដែលបានជាប់ក្នុងបញ្ជីនេះ។ ហើយការឈ្នះវា នឹងជាក្តីសុបិន ដែលក្លាយជាការពិត ” ។
គេបន្តទៀតថា ៖ ” ប៉ុន្តែខ្ញុំដឹងថា វាជារដូវកាលដ៏ពិសេស និងសំខាន់សម្រាប់ខ្ញុំ ដោយខ្ញុំបានឈ្នះពានរង្វាន់ជាច្រើនរួចមកហើយ។ តែយ៉ាងណាក៏ដោយ ខ្ញុំក៏មានមិត្តរួមក្រុម ដែលសមនឹងទទួលបានវាផងដែរ”៕