Saturday, June 21, 2025
[the_ad_group id="102"]

Lampard អាចត្រលប់ទៅកាន់ការងារគ្រូបង្វឹក ក្រោយមានក្លិបបារាំងចាប់អារម្មណ៍

លោក Frank Lampard ត្រូវបានរាយការណ៍ថា ជាគោលដៅរបស់ក្លិប Lyon ស្របពេលដែលក្លិបបារាំង បន្ដស្វែងរកអ្នកចាត់ការថ្មី។

ក្លិប Lyon បានប្រកាសកាលពីថ្មីៗនេះថា លោក Laurent Blanc បានចាកចេញពីតំណែងគ្រូបង្វឹក ហើយក្លិបបានព្រមព្រៀងបញ្ចប់កុងត្រារបស់លោក។

លោក Graham Potter ទទួលបានការចាប់អារម្មណ៍ពីក្លិបនៃក្របខណ្ឌ Ligue 1 មួយនេះ ប៉ុន្ដែអតីតគ្រូបង្វឹករបស់ Chelsea បានបដិសេធ។

ហើយពេលនេះ យោងតាមប្រភពពី 90Min បានឱ្យដឹងថា លោក Lampard ជាគ្រូបង្វឹកអង់គ្លេសម្នាក់ទៀត ដែលស្ថិតនៅក្នុងបញ្ជីដែលក្លិប Lyon ចង់បាន។

លោក Lampard បានទំនេរពីការងារជាគ្រូបង្វឹក ចាប់តាំងពីដំណាច់រដូវកាលមុន ក្រោយចាកចេញពីតួនាទីជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ Chelsea៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]