Wednesday, June 18, 2025
[the_ad_group id="102"]

Potter បដិសេធ Rangers ដើម្បីរង់ចាំឱកាសទោដឹកនំាក្រុមលេងពាន UCL វិញ

យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឱ្យដឹងថា លោក Graham Potter កំពុងរង់ចាំឱកាសទៅដឹកនាំក្រុមលេងនៅក្នុងពានរង្វាន់ Champions League ជំនួសវិញ បន្ទាប់ពីបានបដិសេធសំណើរពីសំណាក់ក្រុម Rangers ។

ជាក់ស្តែង លោក Potter ត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយក្លិប Rangers ចាប់តាំងពីគាត់ត្រូវបានបណ្តេញចេញពីតំណែងដោយក្លិបតោខៀវ Chelsea កាលពីក្នុងខែមេសា ហើយថែមទាំងបានបដិសេធសំណើរក្នុងការទៅដឹកនាំក្រុម Lyon ថែមទៀតផង ។

យ៉ាងណាមិញ បើតាមគេហទំព័រ The Sun បានបង្ហាញថាក្លិប Rangers បានធ្វើការទាក់ទងទៅកាន់អ្នកតំណាងរបស់លោក Potter ប៉ុន្តែនៅទីបំផុត អតីតគ្រូបង្វឹករបស់ក្រុម Chelsea និង Brighton រូបនេះ បានសម្រេចចិត្តបដិសេធភ្លាមៗ ។

ប្រភពដដែលនេះ បានអះអាងទៀតថា លោក Potter កំពុងរៀបចំខ្លួន សម្រាប់ក្លិប ដែលមានឱកាសលេងនៅក្នុងពានរង្វាន់ UCL ឬក្រុមដែលមានកក្តានុពលច្បាស់លាស់ ដើម្បីមានលក្ខណ:គ្រប់គ្រាន់ ក្នុងការប្រកួតប្រជែងផ្សេងទៀត ជំនួសវិញ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]