Sunday, June 22, 2025
[the_ad_group id="102"]

Reguilon បង្ហើបឈ្មោះកីឡាករម្នាក់ ដែលជួយគេសម្របខ្លួន នៅក្លិប Man Utd

ថ្មីៗនេះ កីឡាករ Sergio Reguilon បានបង្ហើបប្រាប់ពីរបៀបដែលកីឡាករ Casemiro បានជួយរូបគេ ក្នុងការសម្របខ្លួនទៅនឹងក្លិបថ្មី Manchester United ។

ជាក់ស្តែង Reguilon បានធ្វើការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ពីក្រុម Tottenham Hotspur មកកាន់ទឹកដី Old Trafford នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ រដូវក្តៅនេះ សម្រាប់លក្ខខណ្ឌខ្ចីជើង។

យ៉ាងណាមិញ ដោយបានបង្ហាញខ្លួនលើកដំបូងឱ្យក្រុម អំឡុងការបរាជ័យ ក្រោមថ្វីជើងរបស់ Brighton កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានបង្ហើបថាគេកំពុងសម្របខ្លួនបានយ៉ាងល្អ ក្នុងការរស់នៅទីក្រុង Manchester ជាពិសេសដោយមាន Casemiro ជាអ្នកជួយ ។

មិនតែប៉ុណ្ណោះ Reguilon បាននិយាយថា ៖ “គាត់បានផ្ញើសារមកខ្ញុំ នៅថ្ងៃដំបូងដែលខ្ញុំមកដល់ទីនេះ ដោយនិយាយថាគាត់អាចជួយខ្ញុំបានប្រសិនបើខ្ញុំត្រូវការអ្វី មិនថានៅក្លិប ឬនៅផ្ទះ គាត់បាននិយាយថាគាត់នៅទីនេះសម្រាប់អ្វីដែលខ្ញុំត្រូវការ” ។

គេបន្តទៀតថា ៖ ” ខ្ញុំ​ពិត​ជា​ដឹង​គុណ​គាត់ណាស់។ ខ្ញុំមានមនុស្សជាច្រើននៅទីនេះ ដែលជួយខ្ញុំ។ Casemiro គឺជាម្នាក់ក្នុងចំណោមពួកគេ។ វា​ពិត​ជា​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ថា​ អ្នកនៅផ្ទះខ្លួនឯងអ៊ីចឹង ” ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]