Sunday, June 22, 2025
[the_ad_group id="102"]

៣ថ្ងៃទៀត ខាន់ ចេសា ត្រូវជួបកីឡាការិនីអាមេរិកប្រកួតយកខ្សែក្រវាត់

កីឡាការិនី ខាន់ ចេសា នឹងប្រកួតជាមួយកីឡាការិនីអាមេរិក Danielle Kelly ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ Atomweight Submission Grappling World Championship ក្នុងព្រឹត្តិការណ៍ ONE Championship នៅប្រទេសសិង្ហបុរី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

ម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០២៣ ចេសា និងកីឡាការិនីKelly បានជួបគ្នាកាលពីខែកុម្ភៈ ឆ្នាំ២០២១ នៅពេលនោះ ចេសា បានយកឈ្នះតាមរយៈការសម្រេចរបស់ចៅក្រម។

កីឡាការិនី Kelly វ័យ២៧ឆ្នាំ បានប្រកួតស្មើជាមួយជាមួយម្ចាស់ខ្សែក្រវាត់ Atomweight MMA World Championship ចំនួន២សម័យ គឺកីឡាការិនី Mei Yamaguchi មុនពេលទទួលបានជ័យជម្នះជាបន្តបន្ទាប់លើជើងឯកពិភពលោក Combat Sambo World Champion ចំនួន៤សម័យកាល គឺកីឡាការិនី Mariia Molchanova និងម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Women’s Strawweight MMA World Titleគឺកីឡាការិនី Ayaka Miura ។

ចេសា ក៏ទើបតែដណ្ដើមបានមេដាយមាសជើងឯកពិភពលោក IBJJF Gi World Title ឆ្នាំ២០២៣ ក្នុងប្រភេទទម្ងន់ Featherweight កាលពីខែមិថុនាកន្លងទៅ ដែលមានកីឡាការិនី១៦រូបក្នុងវិញ្ញាសារបស់ខ្លួន។ ការឈ្នះនេះ គឺត្រឹមតែជាង១ខែ បន្ទាប់ពីកីឡាការិនីកូនកាត់ខ្មែរអាមេរិក បានឈ្នះមេដាយមាស១គ្រឿង និងមេដាយប្រាក់១គ្រឿងលើកីឡាជឺជិតស៊ូ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

នៅថ្ងៃទី២៩ ខែកញ្ញា កីឡាការិនីកម្ពុជាកាត់អាមេរិករូបនេះ នឹងសម្លឹងរកការផ្តួល Kelly សាជាថ្មី និងដណ្ដើមយកខ្សែក្រវាត់១គ្រឿងបន្ថែមទៀតលើប្រភេទវិញ្ញាសាឃ្លេ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]