ក្លិប Bayern Munich ស្ថិតនៅក្នុងការពិភាក្សា ក្នុងការនាំយកខ្សែការពារចាស់វស្សា Jerome Boateng ត្រលប់មកវិញ ដោយមិនមានតម្លៃផ្ទេរ។
ដោយសារបញ្ហារបួស ខ្សែការពារកណ្ដាល Matthijs de Ligt បានធ្វើឱ្យ Bayern មានភាពស្ដួចស្ដើងក្នុងជម្រើសតំបន់ខាងក្រោម ហើយបើយោងតាមប្រភពពី Florian Pettenberg បានឱ្យដឹងថា ក្លិបយក្សអាល្លឺម៉ង់ បានមើលឃើញខ្សែការពារវ័យ៣៥ឆ្នាំ Boateng ជាជម្រើសដ៏ស័ក្ដិសមបំផុត ដើម្បីពង្រឹងបន្ថែមនៅក្នុងក្រុម។
ក្លិបម្ចាស់ជើងឯក Bundesliga បានពិភាក្សាដំណាក់កាលស៊ីជម្រៅជាមួយកីឡាករ ដែលនៅទំនេររូបនេះ ហើយត្រៀមក្នុងការចរចានាំយករូបគេមកវិញ នាថ្ងៃអាទិត្យនេះ៕