Thursday, June 19, 2025
[the_ad_group id="102"]

កីឡាករកំពុងឡើងជើង Kubo ស្ថិតនៅក្នុងការចង់បានពី Man Utd

ខ្សែប្រយុទ្ធ Takefusa Kubo របស់ក្លិប Real Sociedad បានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យសម្រាប់ក្រុមរបស់ខ្លួន ក្នុងពីររដូវកាលចុងក្រោយ ហើយគេជាសមាជិកដ៏សំខាន់ម្នាក់ ក្នុងក្រុមដឹកនាំដោយគ្រូបង្វឹក Imanol Alguacil។

ក្នុងចំណោម១០ប្រកួតនារដូវកាលនេះ Kubo រកគ្រាប់បាល់បញ្ចូលទីបាន៥គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុម២គ្រាប់ផ្សេងអៀត ហើយថែមទាំងឈ្នះពានកីឡាករប្រចាំខែកញ្ញានៅ La Liga ថែមទៀតផង។

ការលេងបានយ៉ាងល្អរបស់កីឡាករជប៉ុនរូបនេះ បានទាក់ចិត្តក្លិបធំៗជាច្រើនឱ្យងាកមកចាប់អារម្មណ៍លើរូបគេ ហើយបើយោងតាម Football365 បានឱ្យដឹងថា ក្លិប Manchester United ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាផ្ទេរ កីឡាករវ័យ២២ឆ្នាំ។

ក្លិបបិសាចក្រហម មើលឃើញគេជាជម្រើសល្អក្នុងតំណែងខ្សែប្រយុទ្ធស្លាបស្ដាំ ដើម្បីជំនួសកន្លែងរបស់ Jadon Sancho ដែលស្ថិតនៅក្នុងបញ្ជីដែលអ្នកចាត់ការ Erik ten Hag ចង់ឱ្យចាកចេញនាពេលខាងមុខ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]