Monday, June 23, 2025
[the_ad_group id="102"]

កំពុង​ពេញ​ប្រើ តែ Barcelona នៅ​ជំពាក់​លុយ​ថ្លៃ​ផ្ទេរ​កីឡាករ​ ៣ រូប ដល់​ទៅ ២០០ លាន​អឺរ៉ូ

ដ្បិត​បើ​សព្វថ្ងៃ​កំពុង​សកម្ម​ប្រើប្រាស់​កីឡាករ​លើ​ទីលាន តែ​ងាក​ទៅ​ខាង​ក្រោយ ក្លឹប​ Barcelona មិន​ទាន់​ទូទាត់​ដាច់​ស្រេច​អស់​ទេ ជូន​ភាគី​ក្លឹប​អាណាព្យាបាល​ចាស់ ពាក់ព័ន្ធ​ការ​ផ្ទេរ​ចូល​ Raphinha, Robert Lewandowski និង Ferran Torres។ និយាយ​ឲ្យ​ងាយ​យល់ វា​ប្រៀប​ដូច​ជា​ការ​បង់រំលួស មិន​បាន​ហៅ​ថា​ទិញ​ផ្តាច់។

យើង​សារ​ទៅ​ស្ថានភាព​កាល​ពី​រដូវ​ក្តៅ ក្លឹប​ក៏​យក​បាន​អ្នក​ផ្សេង​ឯ​ទៀត បន្ថែម​ពី​លើ​អ្នក​ទាំង ៣ ទោះ​មាន​ដំណឹង​ថា​បញ្ហា​ហិរញ្ញវត្ថុ​នៅ​បន្ត​ជា​រឿង​ប្រឈម ឥត​ទាន់​អាច​ដោះស្រាយ​រួចរាល់ ១០០ ភាគរយ។ ដូច​ករណី Joao Felix ដូច Joao Cancelo ខ្ចី​ជើង​ពី Man City និង Atletico Madrid ខណៈ Ilkay Gundogan និង Inigo Martinez យក​មក​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន។

បើ​តាម​សារព័ត៌មាន Goal ចុះ​ផ្សាយ ក្លឹប​យក្ស​នៅ​តំបន់​កាតាឡូញ៉ា បាន​នៅ​ជំពាក់​ក្លឹប Leeds United, Bayern Munich និង Manchester City សរុប​ចូល ២០០ លាន​អឺរ៉ូ​ឯ​ណោះ។ កត្តា​នៃ​បញ្ហា​អស់​នេះ​ដែរ ក៏​ជា​ហេតុផល​មួយ ដែល​នាំ​ឲ្យ​អ្នក​មាន​បុណ្យ​ពិបាក​នឹង​ជ្រៀត​ទៅ​បន្ថែម​ការ​ចរចា​យក​អតីត​តារា​ឆ្នើម Lionel Messi ត្រលប់​មក​វិញ។

បើ​តាម​ការ​បញ្ជាក់​ពី​ប្រធាន​ក្លឹប លោក Joan Laporta ត្រឹម​សង្កត់​ធ្ងន់​យ៉ាង​ខ្លី​ថា បញ្ហា​ទាំង​អស់​រំពឹង​នឹង​អាច​ដោះស្រាយ​បាន​ឆាប់ៗ ពោល​ទំនង​លឿន​ជា​ការ​រំពឹង​ទុក។ តែ​គ្រប់​យ៉ាង​វា​ស៊ីសង​លើ​ទម្រង់​លេង លើ​សមិទ្ធផល​សម្រេច​បាន​លើ​ទីលាន​ប្រកួត​មួយ​ផ្នែក​ដែរ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]