Wednesday, June 18, 2025
[the_ad_group id="102"]

ក្លិបរបស់ Messi ប្រកាសដំណើរទេសចរណ៍ទៅកាន់ប្រទេសចិន នៅខែក្រោយ

Lionel Messi នឹងត្រលប់ទៅកាន់ប្រទេសចិនសាជាថ្មី បន្ទាប់ពីក្លិប Inter Miami របស់គាត់ បានប្រកាសពីដំណើរទេសចរណ៍ដើម្បីប្រកួតមិត្តភាពចំនួន២នៅទីនោះ នៅខែវិច្ឆិកាខាងមុខនេះ។

Inter Miami នឹងប្រកួតមិត្តភាពជាមួយក្រុម Chinese Super League ចំនួនពីរគឺ Qingdao Hainiu នៅថ្ងៃទី៥ ខែវិច្ឆិកា បន្ទាប់មកប៉ះជាមួយក្រុម Chengdu Rongcheng នៅថ្ងៃទី៨ ខែវិច្ឆិកា ដោយកីឡដ្ឋានរបស់ក្លិបទាំងពីរអាចផ្ទុកអ្នកគាំទ្រពី ៥ម៉ឺន ទៅ ៦ម៉ឺននាក់។

កាលបរិច្ឆេទទាំងនោះ ស្របគ្នាជាមួយនឹងការប្រកួតជុំទីមួយនៃការប្រកួតជម្រុះ Major League Soccor ដែលក្រុម Inter Miami បានបាត់បង់ឱកាសរបស់ខ្លួនទៅហើយ។

គេនៅតែរង់ចាំមើលថាតើ Messi ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន៧សម័យកាល រួមទាំងមិត្តរួមក្រុម Sergio Busquets និង Jordi Alba នឹងធ្វើដំណើរទៅជាមួយ Inter Miami ឬយ៉ាងណា។

វានឹងក្លាយជាការបង្ហាញខ្លួនលើកទី៨របស់ Messi នៅប្រទេសចិន ចាប់តាំងពីឆ្នាំ២០០៥ ប្រសិនបើគាត់ចូលរួមក្នុងការប្រកួតទាំង២។ ថ្មីៗនេះ Messi បានលេងឱ្យក្រុមអាហ្សង់ទីន និងរកបាន១គ្រាប់ទល់នឹងក្រុមជម្រើសជាតិអូស្ត្រាលី នៅទីក្រុងប៉េកាំង កាលពីខែមិថុនា៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]