Sunday, June 22, 2025
[the_ad_group id="102"]

អតីតគ្រូបង្វឹក Chelsea មួយរូប ក្លាយជាបេក្ខភាពសំខាន់ បើសិន Ten Hag ចាកចេញ

អតីតអ្នកចាត់ការក្រុមតោខៀវ Chelsea លោក Graham Potter ថ្មីៗនេះ ត្រូវបានគេចាត់ទុកថាជាបេក្ខភាពដ៏សំខាន់បំផុតមួយ ក្នុងការចូលទៅកាន់តំណែងនៅក្លិបបិសាចក្រហម Manchester United ប្រសិនបើលោក Erik ten Hag សម្រេចចាកចេញពីតំណែងនោះ។

ជាការពិតណាស់ លោក Potter បានអវត្តមានពីការងារ ចាប់តាំងពីត្រូវបានក្រុម Chelsea បណ្តេញចេញពីតំណែងកាលពីខែមេសាកន្លងទៅ បន្ទាប់ពីចំណាពេលត្រឹមប្រាំពីរខែនៅទឹកដី Stamford Bridge ។

ហើយកាលពីពេលថ្មីៗនេះ បើយោងតាមកាសែត The Sun រាយការណ៍ថា លោក Potter ត្រូវបានកោតសរសើរយ៉ាងខ្លាំងដោយលោក Sir Jim Ratcliffe ដែលកំពុងរៀបចំក្នុងការទិញយកភាគហ៊ុនមួយផ្នែកធំ ដើម្បីគ្រប់គ្រងក្លិប Man Utd ។

ប្រភពដដែលនេះ បានរាយការណ៍ទៀតថា លោក Ratcliffe គ្រោងនឹងទិញភាគហ៊ុន ២៥% ក្លិប Man Utd ក្នុងតម្លៃប្រហែល ១,៥ពាន់លានផោន ហើយប្រសិនបើដំណើរការនេះអាចបញ្ចប់ទៅបាន នោះលោក នឹងពិចារណាលើការផ្លាស់ប្តូរអ្នកចាត់ការថ្មី ដោយចាត់ទុក លោក Potter ជាគោលដៅធំរបស់ខ្លួន ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]