Sunday, June 22, 2025
[the_ad_group id="102"]

ខ្សែប្រយុទ្ធ Papu Gomez របស់ក្រុមជម្រើសជាតិអាហ្សង់ទីន ត្រូវ FIFA ដាក់បម្រាម២ឆ្នាំ ក្រោយរកឃើញសារធាតុហាមឃាត់

ខ្សែប្រយុទ្ធ Papu Gomez ដែលរួមចំណែកជួយអាហ្សង់ទីនឈ្នះ FIFA World Cup ឆ្នាំ២០២២ បង្ហាញការមិនពេញចិត្ត ចំពោះការរធ្វើតេស្តរកសារធាតុញៀនលើខ្លួន ក្រោយរូបគេត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោក FIFA ដាក់បម្រាមរយៈពេល ២ឆ្នាំ។

សមាជិកក្លិប Monza នៃលីគកំពូល Serie A បានអះអាងថា ខ្លួនបានប៉ះពាល់ទឹកសេរ៉ូក្អករបស់កូនប្រុសគេប៉ុណ្ណោះ។ កីឡាករវ័យ៣៥ឆ្នាំ ត្រូវបានហាមឃាត់ដោយ FIFA បន្ទាប់ពីបានពិនិត្យរកឃើញថារូបគេបានប្រើប្រាស់ថ្នាំដែលមានឈ្មោះថា Terbutaline ដែលជាថ្នាំប្រើប្រាស់ដើម្បីជំនួយប្រព័ន្ធដកដង្ហើម នៅក្នុងការធ្វើតេស្តលើរូបគេ។

ការធ្វើតេស្តរកឃើញអំពីការប្រើថ្នាំ Terbutaline នេះត្រូវបានរកឃើញតាំងពីពេលដែល Papu Gomez បានប្រកបអាជីពនៅក្នុងក្រុម Sevilla របស់ប្រទេសអេស្ប៉ាញកាលពីខែតុលា ឆ្នាំ ២០២២ មកម្ល៉េះ។
ទោះយ៉ាងណា សាមីកីឡាករបានឱ្យដឹងថា៖ “ខ្ញុំមិនដែលបានប្រើប្រាស់ថ្នាំទាំងនេះនោះទេ ខ្ញុំមិនដែលមានចេតនាណាមួយក្នុងការប្រើប្រាស់វិធីសាស្ត្រប្រើប្រាស់សារធាតុជំនួយអ្វីឡើយ។ ការរំលោភលើការចោទប្រកាន់នេះកើតចេញពីវត្តមានរបស់ថ្នាំ Terbutaline ដែលមានក្នុងរាងកាយខ្ញុំ ដែលជាលទ្ធផលនៃការទទួលបានដោយអចេតនា ខ្ញុំគ្រាន់តែធ្លាប់បានទទួលទាននូវទឹកសេរ៉ូក្អករបស់កូនតូចរបស់ខ្ញុំដោយកំហុសតែប៉ុណ្ណោះ។”

Papu Gomez បាននិយាយបន្ថែមទៀតថា ការប្រើប្រាស់ទឹកសេរ៉ូក្អកនោះ គួរតែមានការណែនាំច្បាស់លាស់ក្នុងការប្រើប្រាស់ ហើយការប្រើប្រាស់ថ្នាំ Terbutaline ត្រូវតែបានអនុញ្ញាតសម្រាប់អត្តពលិកដែលមានជំនាញវិជ្ជាជីវៈ ហើយថាមិននៅក្នុងវិធីណាមួយដែលជួយឱ្យប្រសើរឡើងសម្រាប់ទម្រង់លេងរបស់កីឡាករ។

អំឡុងការប្រកួតនៅក្នុងប្រទេសកាតាខ្សែប្រយុទ្ធ Papu Gomez បានបង្ហាញខ្លួនចំនួន ២ប្រកួត ពេលដែលក្រុមជម្រើសជាតិអាហ្សង់ទីនបានប្រជែងរហូតក្លាយជាក្រុមជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]