Wednesday, June 18, 2025
[the_ad_group id="102"]

អតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales រងពិន័យ៣ឆ្នាំ ករណីថើបកីឡាការិនី

អតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales ត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោក FIFA ធ្វើការពិន័យ ដាក់បម្រាមពីគ្រប់សកម្មភាពរបស់លោក ទាក់ទិននឹងកីឡាបាល់ទាត់រយៈពេល៣ឆ្នាំ។

បុរសវ័យ៤៦ឆ្នាំ បានថើបមាត់កីឡាការិនី ខ្សែប្រយុទ្ធ Jenni Hermoso អំឡុងពេលដែលក្រុមបាល់ទាត់ជម្រើសជាតិនារីអេស្ប៉ាញ បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ FIFA Women’s World Cup 2023 ដោយបានយកឈ្នះក្រុមនារីអង់គ្លេសនៅក្នុងវគ្គផ្តាច់ព្រ័ត្រ ១-០ ដែលការប្រកួតបានធ្វើឡើងនាទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាលពីខែសីហា កន្លងទៅ។

កីឡាការិនី Jenni Hermoso បានអះអាងថា ការថើបមាត់នេះមិនមែនជាការព្រមព្រៀងគ្នានោះទេ ហើយនាងមិនពេញចិត្តនោះឡើយ។ បន្ទាប់ពីរឿងរ៉ាវបានកើតឡើង លោក Luis Rubiales បានបានទទួលរងនូវការរិះគន់យ៉ាងច្រើន រហូតលោកត្រូវសម្រេចលាលែងពីតំណែងកាលពីខែកញ្ញា។

ចំណែកឯ Jenni Hermoso ក៏បានធ្វើការដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ ប្រឆាំងនឹងលោក Luis Rubiales ផងដែរ។

ដោយឡែក លោក Luis Rubiales ក៏ត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោក FIFA ធ្វើការហាមប្រាមមិនឱ្យទាក់ទងនឹងបាល់ទាត់ ដោយលើកឡើងថា លោកបានបំពានមាត្រា ទី១៣ នៃក្រមសីលធម៌។

FIFA បានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងដូច្នេះ៖ “ករណីនៃការដាក់ពិន័យនេះទាក់ទងនឹងព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងអំឡុងពេលចុងក្រោយនៃការប្រកួត FIFA Women’s World Cup ដែលលោក Rubiales ត្រូវបានផ្អាកបណ្តោះអាសន្នសម្រាប់រយៈពេល ៩០ ថ្ងៃដំបូង។”
យ៉ាងណាមិញ លោក Luis Rubiales បានអះអាងថា នឹងធ្វើការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការដាក់ពិន័យនេះ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]