Sunday, June 22, 2025
[the_ad_group id="102"]

Real Madrid អត់​ចង់​ចាយ​លុយ នេះ​ប្រុង​ដាក់​ឈ្មោះ Lunin ប្តូរ​ស្មើ​យក Kepa ចេញ​ពី Chelsea

ក្លឹប​អធិរាជ​ស Real Madrid កំពុង​ពេញចិត្ត​នឹង​ការ​ប្រើប្រាស់​វត្តមាន​ចំណូល​ថ្មី Kepa Arrizabalaga ដ្បិត​បើ​ត្រឹម​លក្ខខណ្ឌ​ខ្ចី​ជើង តែ​គុណភាព​ពិត​ជា​មិន​ណយ ឥឡូវ​ផ្តើម​រំអុក​ចិត្ត​ឲ្យ​ក្លឹប​មេ លក់​ផ្តាច់​កុងត្រា​ក្នុង​លក្ខខណ្ឌ​ដោះដូរ​ស្មើ​តែ​ម្តង ជា​ជាង​ការ​ចំណាយ​លុយ​សុទ្ធ។

ជា​ការ​ពិត​កីឡាករ​អេស្ប៉ាញ ទំនង​អាច​ប្រជែង​តំណែង​ដៃ​ទី​មួយ រវាង Thibaut Courtois បាន ដ្បិត​គេ​អាច​រំពឹង​ត្រលប់​មក​វិញ​នា​ប៉ុន្មាន​ខែ​បន្ទាប់ ត្រង់​អ្នកចាំទី​វ័យ ២៩ ឆ្នាំ បង្ហាញ​ខ្លួន ១២ ប្រកួត ក៏​ជា​ចំណែក​ធំ ជួយ​ក្លឹប​ដឹកនាំ​ដោយ​លោក Carlo Ancelotti ឡើង​ឈរ​កំពូល​តារាង La Liga និង​ឈ្នះ ៣ ប្រកួត​ជាប់​នៅ Champions League។

បើ​តាម​សារព័ត៌មាន The Sun រាយការណ៍​មក​ ខាង​ក្លឹប Chelsea ទាមទារ​តម្លៃ​ផ្តាច់​កុងត្រា ១៧,៥ លាន​ផោន បើ Madrid ចង់​យក​នៅ​ទីផ្សារ​រដូវ​ក្តៅ តែ​យ៉ាង​ណា​ខាង​ភាគី​ក្លឹប​ម្ចាស់ដី Bernabeu បាន​ដាក់​សំណើ​មួយ​ផ្សេង​ទៀត គឺ​ចង់​ប្រគល់​ជូន Andriy Lunin ជា​ដៃ​ទី​ពីរ​របស់​ខ្លួន ក្នុង​លក្ខខណ្ឌ​ប្តូរ​ស្មើ​តែ​ម្តង។

រំឭក​ដែរ​ថា កីឡាករ​វ័យ ២៤ ឆ្នាំ Lunin គេ​មក​ចូលរួម​នៅ​ក្លឹប​តាំង​ឆ្នាំ ២០១៨ សរុប​ការ​បង្ហាញ​ខ្លួន ១៩ ប្រកួត ហើយ​ធ្លាប់​បាន​ខ្ចី​ជើង​ទៅ​កាន់​ក្លឹប Leganes, Valladolid និង Oviedo ជា​ដើម។ យ៉ាង​ណ​ពេល​ចុង​ក្រោយ​កីឡាករ​អ៊ុយក្រែន​សឹង​តែ​គ្មាន​ឱកាស ជា​ពិសេស​ពេល Kepa មក​ក្លាយ​ជា​សំណព្វ​ចិត្ត​គ្រូ Ancelotti ផង៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]