Sunday, June 22, 2025
[the_ad_group id="102"]

Xavi ត្រៀមឱ្យកីឡាករទើបផ្លាស់ចូលម្នាក់ ចាកចេញនៅខែមករាខាងមុខ

ខ្សែបម្រើ Oriol Romeu អាចនឹងត្រលប់ទៅក្លិប Girona វិញ ក្នុងទីផ្សារដោះដូររដូវរងារ នាខែមករាខាងមុខ បន្ទាប់ពីបានចូលរួម Barcelona កន្លះរដូវកាល។

ដំបូងឡើយ ថ្នាក់ដឹកនាំរបស់ក្លិបអ្នកមានបុណ្យ ផ្ដល់សេចក្ដីទុកចិត្តដល់ Romeu ថាគេអាចជាអ្នកជំនួស Sergio Busquets ម្យ៉ាងគេមានតម្លៃផ្ទេរទាប ត្រឹមតែ ៣.៤លានអឺរ៉ូប៉ុណ្ណោះ ប៉ុន្ដែ ការបង្ហាញសមត្ថភាពរបស់គេនៅលើទីលាន ហាក់ខុសឆ្ងាយពី កីឡាករដែលបច្ចុប្បន្នលេងនៅ Inter Miami។

ប្រកួតចុងក្រោយដែលកីឡាករដុះដាលចេញពីថ្នាល La Masia បង្ហាញខ្លួនសម្រាប់​ Barca គឺការប្រកួត El Clasico ដែលចាញ់ Real Madrid 2-1 ខណៈ Romeu បានធ្វើឱ្យមានកំហុសមួយចំនួន ក្រោយប្ដូរចូលនៅលើទីលាន។

យោងតាមប្រភពពីសារព័ត៌មាន Relevo បានឱ្យដឹងថា ថ្នាក់ដឹកនាំរបស់ Barca កំពុងស្វែងរកជម្រើសកីឡាករនៅតំបន់បម្រើ នាទីផ្សាររដូវរងារខាងមុខ ហើយសារព័ត៌មាន SPORT បានអះអាងថា ក្លិប Girona រីករាយក្នុងការទទួលយក អតីតកីឡាកររបស់ពួកគេ ត្រលប់ទៅវិញ ក្រោមលក្ខខណ្ឌខ្ចីជើង៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]